Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹកនឹង​រៀបចំ​ព្រឹត្តិការណ៍ Pre-Sea Games ជា​លើក​ទី​២

Views: 3

ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​លោក ណុះ ស្លេះ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុ​ជាបានអះអាងថា​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស្វែងរក​មេដាយមាស​តាម​ស​ន្ទ​ស្សន៍​មេដាយ​មាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣( CAMSOC) សហព័ន្ធ​គ្រោង​នឹង​យក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​នេះ​ភ្ជាប់​នឹង​ការធ្វើ Pre-Sea Games ជា​លើក​ទី​២​តែម្ដង​។​សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ម៉ូតូ​ទឹក​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឱ្យ​អធិកអធម​ផង​និង​លើកកម្ពស់​វិស័យ​កីឡា​ម៉ូតូ​ទឹក ឱ្យ​កាន់តែ​រីកចម្រើន​ផងដែរ​។


​លោកបន្តថា សម្រាប់​គោលដៅ​ត្រៀម ស៊ី​ហ្គេម ២០២៣ គឺ​សហព័ន្ធ​មាន​ភាពរឹងមាំ​ច្រើន ហើយ​សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ ចំនួន​៤​ជើង ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​២០២២​រហូតដល់​ខែមីនា ឆ្នាំ​២០២៣ ពោលគឺ​១​ខែម្តង​។​
​ខែមេសា​ឆ្នាំ​២០២៣​សហព័ន្ធ​នឹងមាន​ការប្រកួត​កម្រិត​អន្តរជាតិ​១​ទៀត​។​បន្ថែម​ពីលើ​នេះ​សហព័ន្ធ​នឹង​ពង្រឹង​ក្រុម​កីឡាករ​ជម្រើសជាតិ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​តាមរយៈ​ការ​​ចូលរួម​ប្រកួត​កីឡា​ម៉ូតូ​ពិភពលោក ដោយ​ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​កាលពី​ខែកក្កដា​ឆ្នាំ​២០២២ នៅ​ប្រទេស​ប៉ូឡូញ និង​ត្រូវ​បន្ត​ជើង​ទី​២ នៅ​សហរដ្ឋអាមេរិក នា​ខែតុលា ឆ្នាំ​២០២២ ។ រីឯ​ជើង​ទី​៣ ដែលជា​ជុំ​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ថៃ សម្រាប់​ទ្វីបអាស៊ី​។​

​តាមរយៈ​ការចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​ទាំង​បីទ្វីប​នេះ​ លោក​ជឿជាក់ថា ​ក្រុម​​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា​នឹង​កាន់​តែមាន​​បច្ចេកទេស​មុត​ស្រួច​ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ប្រ​
​កួត​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុងពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ខ្លួន​។​

​សហព័ន្ធ​ពិនិត្យឃើញថា​ខ្លួន​មាន​ភាពរឹងមាំ​ដោយ​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដូចជា​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ដោយ​ខ្លួនឯងបាន​។​ចំពោះ​ការរៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​​ទឹក ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ (National Games) លើក​ទី​៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ គឺជា​ការត្រៀមខ្លួន​លើក​ទី​២ សម្រាប់​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣៕​សរន-PC

Post navigation