Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលយកការប្រកួតជាមិត្តភាព ជាមួយបង់ក្លាដែស

Views: 8

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលរៀបចំការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match” រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នាវេលាម៉ោង ៧ យប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

នេះជាការប្រកួតជាលក្ខណៈអន្តរជាតិដំបូងគេបន្ទាប់ពីលោក Keisuke Honda បានបញ្ចប់ភាពជាអ្នកចាត់ការទូទៅ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ នេះក៏ជាការប្រកួតកំដៅសាច់ដុំមួយ មុន ពេលក្រុមកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី (AFC U-23 Asian cup 2024 Quatar Qualifier) ពីថ្ងៃទី៦ ដល់ ១២ កញ្ញា ២០២៣ ។

ការប្រកួតជម្រុះនេះ កម្ពុជា ស្ថិតនៅពូល J ជាមួយអារ៉ាប៊ីសាអ៊ូឌីត លីបង់ និង ម៉ុងហ្គោលី ដោយធ្វើនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ៤៣ ក្នុងទ្វីបអាស៊ី ចូលរួម ដោយបែងចែកជា ១១ ពូល ដែលក្នុងចំណោម ៤៣ ប្រទេសនេះ គឺចម្រាញ់យកតែ ១៥ ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួត វគ្គ ១៥ ក្រុមចុងក្រោយ នៅប្រទេសកាតារ នាឆ្នាំ២០២៤៕/V/R

Post navigation