Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហព័ន្ធអត្តពលកម្ម ផ្ដល់ថវិកាដល់គ្រូបង្វឹក និងអត្តពលិករបស់ខ្លួន ដែលចូលរួម ស៊ីហ្គេម កន្លងមក

Views: 9

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១ មិថុនា នេះ លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត រួមជាមួយសមាជិកប្រតិបត្តិសហព័ន្ធខ្មែរ បាននាំយកថវិករបស់សប្បុរសជន ចំនួន ១២.៦០០ ដុល្លារ ផ្តល់ជូនកីឡាករ កីឡាការិនី និងគ្រូបង្វឹក ចំនួន ៤២ នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថាៈ ថ្ងៃនេះ រូបលោក តំណាងឲ្យសប្បុរសជន បាននាំយកថវិកាឧបត្ថម្ភ ដល់លោកគ្រូបង្វឹក និងកីឡាករ កីឡាការិនីអត្តពលកម្ម ទំាង ៤២ នាក់ ដែលធ្វើការខិតខំប្រឹងប្រែង ក្នុងការប្រកួត SEA GAMES ២០២៣ ដោយមួយ នាក់ ទទួលបានទឹកប្រាក់ចំនួន ៣០០ ដុល្លារ សរុបទឹកប្រាក់ទំាងអស់ ចំនួន ១២.៦០០ ដុល្លារ ទាំងកីឡាករ-កីឡាការិនី អត់បានមេដាយ និងទទួលបានមេដាយ គឺបានចំណែក ស្មើៗគ្នា។

លោកប្រធានសហព័ន្ធ បានបន្តថាៈ ជាពិសេសនោះ ក្នុងនាមលោក ប្រធានសហព័ន្ធ និងកីឡាករ-កីឡាការិនី និងគ្រូបង្វឹក អរគុណដល់សប្បុរសជន បានឧបត្ថម្ភទឹកប្រាក់។ ការឧបត្ថម្ភ គឺជាការរួមចំណែកដ៏ធំធេង ក្នុងការអភិឌ្ឍន និងលើកស្ទួយកីឡា ប្រភេទនេះ ។ អ្វីដែលសំខាន់នោះ កីឡាករ ត្រូវត្រៀមហ្វឹកហាត់បន្ត នៅប្រទេសចិន ក្នុងការត្រៀមចូលរួមការប្រកួត កម្រិតអន្តរជាតិផ្សេងៗទៀត៕ V / N

Post navigation