Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សៀវភៅណែនាំ ស្តីពី “ការធ្វើអាជីវកម្មនៅកម្ពុជា ឆ្នាំ២០២៣-២០២៤ ជាឧបករណ៍ដ៏សំខាន់ សម្រាប់សហគ្រិនបារាំង វិនិយោគនៅកម្ពុជា

Views: 3

ដោយៈ សុផល / ភ្នំពេញ៖ សៀវភៅណែនាំស្តីពី “ការធ្វើអាជីវកម្មនៅកម្ពុជាឆ្នាំ ២០២៣-២០២៤” ជាភាសាបារាំង(Guide “Entreprendre au Cambodge 2023-2024” ) ត្រូវបានសម្ពោធជាផ្លូវការ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី ២៧ ខែកញ្ញា្ ឆ្នាំ២០២៣។

ពិធីសម្ពោធសៀវភៅនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ្សាក់ ប៉ឺឡេ( Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា និងលោក កែប៊ិន សូរស្មី ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា (CCIFC)។

“សៀវភៅណែនាំស្តីពីការធ្វើអាជីវកម្មនៅកម្ពុជា” នេះផ្ដល់ជូនដោយមិនគិតថ្លៃ ត្រូវបានបោះពុម្ពផ្សាយរៀង រាល់ពីរឆ្នាំម្តង និងជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់​សហគ្រិនបារាំង ដែលមានបំណងចង់ជោគជ័យ នៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន របស់កម្ពុជា។

លោក កែប៊ីន – សូរស្មី ប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានមានប្រសាសន៍ថា៖“ការបោះពុម្ពផ្សាយលើកទី២ នៃសៀវភៅណែនាំស្តីពី “ការធ្វើអាជីវកម្មនៅកម្ពុជា” នេះ ធ្វើឡើងក្នុងពេលដ៏ សំខាន់សម្រាប់កម្ពុជា ខណៈពេល ដែលយើងកំពុងតែឃើញការរុះរើរដ្ឋមន្ដ្រីដ៏ច្រើន និងការប្រកាសឱ្យប្រើ ប្រាស់ច្បាប់ថ្មី ស្តីពីការវិនិយោគ។ ការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានភាពងាយស្រួលជាងប្រទេស ដទៃទៀត នៅក្នុងតំបន់ ប៉ុន្តែនៅតែចាំបាច់ត្រូវជូនដំណឹង ឱ្យបានសមស្របដល់អ្នកដែល ទើបមក ក៏ដូចជាអ្នក ដែលមានវត្តមានរួចហើយ អំពីឱកាស និងភាពជាក់លាក់នៃទីផ្សារ កម្ពុជាក៏ដូចជាចំណុចដែលត្រូវ​ពិចារណា ដោយប្រុងប្រយ័ត្នចំពោះរាល់ការវិនិយោគ”។

ការបោះពុម្ពផ្សាយថ្មីនេះ ត្រូវបានសម្របសម្រួល ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា ផ្តល់នូវការវិភាគ ដែលមានបច្ចុប្បន្នភាព អំពី​វិស័យសេដ្ឋកិច្ចគន្លឹះ របស់ប្រទេស និងឱកាសដែលវិស័យទាំងនោះ ផ្តល់ជូន។ សៀវភៅណែនាំនេះ ត្រូវបានបែងចែកជាច្រើនផ្នែក ចាប់ផ្តើមដោយបទបង្ហាញទូទៅ អំពីកម្ពុជា ដែលជួយឱ្យអ្នកអានទទួលបានការយល់ដឹងស៊ីជម្រៅ អំពីបរិបទសេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ សៀវភៅណែនាំនេះ ក៏ផ្ដល់នូវដំបូន្មានសំខាន់ៗ ដើម្បីឈ្វេង យល់ អំពីបរិយាកាសធុរកិច្ចកម្ពុជា និងចាប់យកឱកាសផ្នែកពាណិជ្ជកម្ម ដែលកំពុងតែ រីកចម្រើនឡើងផងដែរ។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា សូមថ្លែងអំណរគុណដល់ការិយាល័យ មេធាវី សុក ស៊ីផាន់ណា និងសហការី ដែលបានចូលរួមចំណែ​ជំពូក​ស្ដីពីក្របខណ្ឌ ច្បាប់ ដោយផ្ដល់នូវទស្សនៈផ្នែកបច្ចេកទេសសំខាន់ៗ អំពីប្រធានបទ ដូចជាច្បាប់ ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិ ស្តីពីដីធ្លី និងបច្ចេកទេសសំខាន់ៗ អំពីប្រធានបទ ដូចជាច្បាប់ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិស្តីពីដីធ្លី និង អចលនទ្រព្យ ការរួមចំណែកពីក្រុមហ៊ុន បូឡូរ៉េ ឡូជីស្ទីក ក្រុមហ៊ុនអាកាសយានដ្ឋាន កម្ពុជា ក្រុមហ៊ុន Clevereen – ក្រុមហ៊ុន East-West Seed និងឱសថស្ថាន យូខ្មែរ ក៏បាននាំយកជំនាញ ដោយធានា​បាននូវ ភាពជាក់លាក់ និងគុណភាពផងដែរ។

លើសពីនេះ សៀវភៅណែនាំនេះ គូសបញ្ជាក់ពីជំហររបស់កម្ពុជា ផ្នែកពាណិជ្ជកម្ម អន្តរជាតិ និងវិស័យនានា ដែលផ្តល់ឱកាសដល់ធុរកិច្ចបារាំង រាប់ចាប់ពីវិស័យកសិកម្ម រហូតដល់ទេសចរណ៍។ សៀវភៅណែនាំនេះ ក៏ផ្តល់ដំបូន្មានដ៏មានតម្លៃ សម្រាប់អ្នក ដែលចង់ឈ្វេងយល់ ដោយខ្លួនឯង អំពីបរិយាកាសអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រ កម្ពុជា រាប់ចាប់ពីការកំណត់តម្រូវការ រហូតដល់ការទំនាក់ទំនងជាមួយអតិថិជន។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា​ ក៏សូមអរគុណដល់ដៃគូផ្សាយ​ពាណិជ្ជកម្ម សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់ពួកគេ ក្នុងការបោះពុម្ពផ្សាយថ្មីនេះ។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ មានបេសកកម្មធ្វើ ជាតំណាងសហគ្រិនបារាំងនៅកម្ពុជា និងលើកកម្ពស់ការផ្លាស់ប្តូរ សេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ដោយ មានសមាជិកសកម្មជាង ១៧៥ ក្រុមហ៊ុន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាដើរតួនាទីយ៉ាង សំខាន់ក្នុងការបង្កើត ទំនាក់ទំនងផ្នែកពាណិជ្ជកម្មទ្វេភាគី និងការការពារផលប្រយោជន៍របស់សហគ្រិនបារាំង នៅកម្ពុជា។ ក្នុងនាមជាសមាជិកនៃសហភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៅក្រៅប្រទេស សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បង្កើតសហគមន៍ អាជីវកម្មនិយាយភាសាបារាំង នៅកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍បង្កើតបណ្តាញ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលមានគោលបំណងសម្រួលដល់ការ ចូលមកកាន់ ទីផ្សារកម្ពុជា។

ក្នុងន័យនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាកំពុងរៀបចំ “ផ្សារបារាំង” លើកទី៣ នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌បារាំង ក្នុងចំណោមសហគមន៍កម្ពុជា។ “ផ្សារបារាំង” លើក ទី២ កាលពីឆ្នាំ ២០២២ ទទួលបានជោគជ័យខ្លាំង ដោយមានអ្នកទស្សនាជាង ៥.៥០០ នាក់ ក្នុងអំឡុងពេល នោះ និងអ្នកតាំងពិព័រណ៍ ប្រហែលហាសិប ៕ V / N

Post navigation