Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ី​ប្រាប់​ប្រធាន​EU​ថា វីរុស​អូ​មី​ក្រុង​កាន់តែ​ស្លូត​បើកផ្លូវ​អោយ​ចិន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បាន​បន្ទោស​ការតវ៉ា​ប្រឆាំង​នៅក្នុង​ទីក្រុង​ចិន​មួយចំនួនកាលពីចុងសប្តាហ៍​ទៅលើ​ពួក​យុវជន​ដែល​ធុញទ្រាន់​មួម៉ៅ​នឹង​កា​រឹតបន្តឹង​វិធានការប្រ​​ឆាំង​កូវី​ដ​១៩​ដែលរហូតដល់ពេលនេះមានរយៈ​ពេល​បីឆ្នាំ តែ​បាន​បញ្ជាក់​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា វីរុស​អូ​មី​ក្រុង​ស្លូតៗ​ដែល​កំពុងចម្លង​រាតត្បាត​នៅក្នុង​ប្រទេស​ចិន​នា​ពេល​ឥឡូវបើកផ្លូវអោយអាជ្ញាធរបន្ធូរបន្ថយ​ការ​រឹតបន្តឹង​។​

​ពួក​មន្ត្រី​សហភាព​អឺរ៉ុប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រំលឹក​ចំណុច​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សហភាព​អឺរ៉ុប​(EU)លោក ឆា​ល មី​សែ​ល ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដែល​បាន​ជួបពិភាក្សា​ជាមួយ​​លោក​ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​បើ​តាម​មន្ត្រី​អឺរ៉ុប​ដែល​បាន​ស្ថិតក្នុង​ក្រុម​ប្រតិភូ ការដោះស្រាយ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​ការប្រឆាំង​តវ៉ា​ទៅ​នឹង​វិធានការ​គ្រប់គ្រង​ជំងឺ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នៅ​ជាង​២០​ទីក្រុង​ចិន ស្ថិត​ចំណោម​ប្រធានបទ​ដែល​​ត្រូវបាន​លើក​មក​ពិភាក្សា ។​

​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​ម្នាក់​បាន​និយាយថាចម្លើយ​តប​ដែល​យើង​បាន​ទទួល​ពី​ប្រធានាធិបតី​គឺថា «ដោយសារតែ​ការ​កើត​មាន​ជំងឺឆ្លង​អស់បី​ឆ្នាំ ប្រជាជន​ធុញទ្រាន់ ជាពិសេស​ក្នុងចំណោម​ក្រុម​និស្សិត​និង​​ពួក​យុវជន​។​ខ្ញុំ​គិតថា​មាន​ផ្លូវ​ចេញ​មួយ​….»​។​

​បើ​តាម​លោក​ស៊ី កូវី​ដ​១៩​នៅ​ចិន​ឥឡូវ​បង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង ។​វីរុស​ដែល​តា​ដែល​សម្លាប់​មនុស្ស​ខ្លាំង​ជា​ង​បាន​មាន​ពី​មុន​រីឯ​អូ​មី​ក្រុងឥឡូវ​ស្លូត​ជាង​។​ប្រការ​នេះ​បើកផ្លូវ​អោយមាន​ការបើកចំហ​ធំ​ឡើង​​ជាមួយនឹង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង ជា​អ្វី​ដែល​យើង​កំពុង​ឃើញ​នៅ​តំបន់​មួយចំនួន​ក្នុង​ប្រទេស​ចិន​»​។​

​មន្ត្រី​EU បាន​និយាយថា​លោក​មី​សែ​ល​បាន​ប្រាប់​លោក​ស៊ី​ថា នៅ​អឺរ៉ុប​ពេល​ផ្ទុះ​កូវី​ដ​ដំបូង អាជ្ញាធរ​ផ្តោតលើ​ចត្តា​ឡី​ស័កនិង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ ព្រម​ទាំង​ការ​ធ្វើតេស្តិ៍​រក​មេរោគ តែ​ក្រោយមក​ផ្តោត​លើ​ការចាក់​​វ៉ាក់សាំង​។​«​តាម​ការយល់ឃើញ​របស់ខ្ញុំ ចិន​គួរ​លើក​ទឹកចិត្ត​អោយ​ប្រជាជន​ចាក់​វ៉ាក់សាំង​…»​។​

​ចិន​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​ថ្មី​៣៣.០៧៣​នាក់​សំរាប់​ថ្ងៃ​០២​ធ្នូ ក្រោយ​ឆ្លង​៣៤.៩៨០​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​ទីក្រុង​ប៉េកាំង​បាន​មាន​អ្នក​ឆ្លង​ថ្មី​៣.៣១៣​នាក់ ក្រុង​សៀង​ហៃ​២៩១​នាក់ ក្រុង​ក្វាង​ចូ​វ​៤.៩២២​នាក់​និង​ចុងឈី​ញ ៥.៨៤៥​នាក់​៕

ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង ជួបពិភាក្សា​ជាមួយ​ប្រធាន​EU​លោក​ឆាល មី​សែ​ល នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

Post navigation