Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ីបង្ហាញមុខជាសាធារណៈលើកដំបូងនិងសុំអោយជំរុញឆ្ពោះទៅកាន់ជ័យជម្នះថ្មីមួយនៃលទ្ធិសង្គមនិយមជាមួយនឹងអត្តចរិតចិន

Views: 12

ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ស៊ីនហួរ)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានបង្ហាញខ្លួនឡើងវិញបន្ទាប់ពីមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីពេលលោកវិលមកពីដំណើរទៅចូលរួមជំនួបកំពូលនៅក្រៅប្រទេសមួយកាលពីដើមខែកញ្ញា ។

លោកស៊ី កាលពីថ្ងៃអង្គារបានទៅទស្សនាពិព័រណ៍មួយនៅក្រុងប៉េកាំងស្តីពីសមិទ្ធផលរបស់ចិននៅរយៈពេលមួយទសវត្សរ៍មកនេះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរនៅថ្ងៃពុធទី២៨កញ្ញា។

ស៊ី ជីនភីង និងមេដឹកនាំបក្សនិងរដ្ឋដទៃទៀត រួមមាននាយករដ្ឋមន្រ្តីលី ឃឹឈៀងបានទៅទស្សនាពិព័រណ៍«ជំរុញទៅមុខឆ្ពោះទៅកាន់យុគសម័យថ្មី» នៅសាលពិព័រណ៍ក្រុងប៉េកាំងកាលពីថ្ងៃ២៧កញ្ញា

ការបង្ហាញមុខជាសាធារណៈរបស់លោកកើតឡើងបន្ទាប់ពីលោកបានវិលមកដល់ទីក្រុងប៉េកាំងកាលពីយប់ថ្ងៃ១៦កញ្ញាក្រោយពីបានចូលរួមជំនួបកំពូលមួយនៅអ៊ុយបេគីស្ថាននិងក៏ក្រោយមានការលេចឮថាលោកត្រូវឧត្តមន៍ចិនម្នាក់បង្ខាំងលោកទុកនៅក្នុងផ្ទះ។

ប្រធានាធិបតីចិន ចូលរួមជំនួបកំពូលអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃនៅក្រុង សាម៉ាកាន់កាលពីថ្ងៃ១៦កញ្ញា

មុនដំណើរចេញទៅអាស៊ីកណ្តាលនេះ លោកស៊ីបានចេញទៅក្រៅប្រទេសម្តងគត់កាលពីខែមករាឆ្នាំ២០២០នៅពេលលោកទៅធ្វើទស្សនកិច្ចមីយ៉ាន់ម៉ានៅពេលតែប៉ុន្មានថ្ងៃមុនចិនបិទខ្ទប់ទីក្រុងអ៊ូហាននិងដាក់ខ្លួននៅឯកោដ៏យូរពីពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ការបាត់មុខលោកមួយរយៈពេលចុងក្រោយនេះកើតឡើងចំពេលចិនអនុវត្តវិធានការប្រឆាំងកូវីដ១៩យ៉ាងតឹងរឹង ដោយអ្នកដំណើរមកពីក្រៅត្រូវធ្វើចត្តាឡីស័កប្រាំពីរថ្ងៃនៅសណ្ឋាគារ និងក្រោមមកនៅផ្ទះបីថ្ងៃទៀត។

ក្នុងការបង្ហាញខ្លួនកាលពីថ្ងៃអង្គារ លោកស៊ីបានសង្កត់ធ្ងន់លើកិច្ចខិតខំរួមគ្នាដើម្បីជំរុញឆ្ពោះទៅកាន់ជ័យជម្នះថ្មីមួយនៃលទ្ធិសង្គមនិយមជាមួយនឹងអត្តចរិតចិន។

លោកស៊ី ដែលក៏ជាអគ្គលេខាបក្សកុំម្មុយនីស្តចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានមានប្រសាសន៍ដូច្នេះពេលលោកទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលរបស់ចិននៅរយៈពេលមួយទសវត្សរ៍មកនេះនៅសាលពិព័រណ៍ក្រុងប៉េកាំងកាលពីថ្ងៃ២៧កញ្ញា។លោកបានបញ្ជាក់ថា ចាប់តាំងពីសមាជបក្សទូទាំងប្រទេសលើកទី១៨នៅឆ្នាំ២០១២ គណៈកម្មាធិការមជ្ឈិមបក្សបានរួមគ្នានិងដឹកនាំបក្ស ប្រទេសទាំងមូល រួមទាំងប្រជាជននៅក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលបានស្ថិតក្នុងរបៀបវារៈតែមិនដែលបានដោះស្រាយ សំរេចបានសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងអនាគតជាតិ ព្រមទាំងជម្នះបានហានិភ័យ ការប្រឈមនិងការសាកល្បងនយោបាយ សេដ្ឋកិច្ច មនោគមវិជ្ជា និងធម្មជាតិ។

លោកស៊ី បានបន្ថែមថា សមិទ្ធផលជាប្រវត្តិសាស្រ្តនិងការផ្លាស់ប្តូរកន្លងមកក្នុងបុព្វហេតុបក្សនិងប្រទេស បំពាក់ដោយស្ថាប័នល្អប្រសើរឡើង គ្រឹះសម្ភាររឹងមាំឡើង និងផ្នត់គំនិតសកម្មជាងមុនសំរាប់ធ្វើអោយលេចេញយុវកម្មជាតិ។លោកបានអំពាវនាវអោយខិតខំបន្ថែមក្នុងការធ្វើអោយសារធារណជនយល់ដឹងកាន់តែច្រើនអំពីវិធានការយុទ្ធសាស្រ្ត ការអនុវត្តប្រែប្រួល ការរកឃើញអ្វីដែលសំខាន់ថ្មីនិងការសំរេចបានជាប្រវត្តិសាស្រ្តនានានៅរយៈពេលមួយទសវត្សរ៍កន្លងមក…៕

Post navigation