Cambodia

សិក្ខាកាម​យោធា​កម្ពុជា​ប្រាំ​ពីររូប បញ្ចប់​ការសិក្សា​ថ្នាក់​បច្ចេកទេស​ជំនាញ​យោធា​ជាន់ខ្ពស់​ពី​សហព័ន្ធរុស្ស៊ី

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សិក្ខាកាម​យោធា​កម្ពុជា​ចំនួន​ប្រាំ​ពីររូប​បានបញ្ចប់​ការសិក្សា​ផ្នែក​យោធា​ជាន់ខ្ពស់​នៅ​សហព័ន្ធរុស្ស៊ី​។ ក្នុងនោះ​មាន​ថ្នាក់​បច្ចេកទេស​ជំនាញ​វិស្វករ​មី​ស៊ី​ល និង​កាំភ្លើង​ធំ ជំនាញ​វិស្វករ​មធ្យោបាយ​វិទ្យុ​បច្ចេកទេស​កាំភ្លើង​ធំ ជំនាញ​វិស្វករ​អាវុធ​ថ្មើរជើង គ្រឿង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​អេ​ឡិ​ត្រូ​និក ពី​វិទ្យាស្ថាន​វិស្វករ​កាំភ្លើង​ធំ​និង​កាំជ្រួច ទីក្រុង​ផេ​ន​ហ្សា សាខា​បណ្ឌិតសភា​សម្ភារ​បច្ចេកទេស​យោធា​សហព័ន្ធរុស្ស៊ី​។​សញ្ញាបត្រ​ដែល​សិក្ខាកាម​យោធា កម្ពុជា​ទទួលបាន​នេះ​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​នៅ​កម្ពុជា​។​

​សិក្ខាកាម​យោធា​កម្ពុជា ទាំង​ប្រាំ​ពីររូប មានៈ​
១. អនុសេនីយ៍ទោ ហែម នរៈ​សត្យា ជំនាញ​វិស្វករ​មី​ស៊ី​ល និង​កាំភ្លើង​ធំ​
២. អនុសេនីយ៍ទោ ផុន ណា​រិ​ទ្ធ ជំនាញ​វិស្វករ​មី​ស៊ី​ល និង កាំភ្លើង​ធំ​
៣. អនុសេនីយ៍ទោ កែវ ផល្លី ជំនាញ​វិស្វករ​មី​ស៊ី​ល និង កាំភ្លើង​ធំ​
៤. អនុសេនីយ៍ទោ អ៊ឹង មេ​ង​លី ជំនាញ​វិស្វករ​មី​ស៊ី​ល និង កាំភ្លើង​ធំ​
៥. អនុសេនីយ៍ទោ ឱ សុវណ្ណ​បញ្ញា ជំនាញ​វិស្វករ​មធ្យោបាយ​វិទ្យុ​បច្ចេកទេស​កាំភ្លើង​ធំ​
៦. អនុសេនីយ៍ទោ មាស សុជា​ត្ថា ជំនាញ​វិស្វករ​អាវុធ​ថ្មើរជើង គ្រឿង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​អេ​ឡិ​ត្រូ​និក​
៧. អនុសេនីយ៍ទោ ងឿ​ន ប៊ុន​ថេ​ន ជំនាញ​វិស្វករ​អាវុធ​ថ្មើរជើង គ្រឿង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​អេ​ឡិ​ត្រូ​និក​

​សិក្ខាកាម​យោធា​កម្ពុជា​ទាំង​ប្រាំពីរ​រូបនេះ​បានបញ្ចប់​ការសិក្សា​ថ្នាក់​បច្ចេកទេស Specialist degree ដោយ​ជោគជ័យ​ពី​វិទ្យាស្ថាន​វិស្វករ​កាំភ្លើង​ធំ​និង​កាំជ្រួច ទីក្រុង​ផេ​ន​ហ្សា សាខា​បណ្ឌិតសភា​សម្ភារ​បច្ចេកទេស​យោធា សហព័ន្ធរុស្ស៊ី ។​

​សូមបញ្ជាក់ថា សញ្ញាបត្រ​ថ្នាក់ Specialist degree​ទាំងអស់​ដែល​ចេញ​ដោយ​ស្ថាប័ន​អប់រំ​រុស្ស៊ី​គឺមាន​តម្លៃ​ស្មើនឹង សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កម្ពុជា​៕​សរន

Football news:

Bayern gave Zirkzee on loan to Anderlecht
Bayern's match in the German Cup was postponed due to quarantine in Bremer
Shakhtar coach De Derbi on 2:1 with Genk: If we want to go further, we must play powerfully for the entire 90 minutes
Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism