Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិង្ហ​បុរី​ដកខ្លួន​ចេញពី​ការប្រកួត U23 AFF Cup

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ សិង្ហ​បុរី​បាន​ដកខ្លួន​ចេញពី​ពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ ដើម្បី​ជួយ​កីឡាករ​ធូរស្បើយ​ផ្លូវចិត្ត​ឡើងវិញ​បន្ទាប់​ពី​លេង​យ៉ាង​អន់​ក្នុង​​ការប្រកួត​កីឡា​បាល់ទាត់ SEA Games លើក​ទី​៣២​។​

​លោក បឺ​ណាត តាន់ (Bernard Tan) ប្រធាន​ស្តីទី​នៃ​សមាគម​កីឡាបាល់ទាត់​សិង្ហ​បុរី (FAS)​បាន​ប្រាប់​វេបសាយ Mothership ថា “​កីឡាករ​មាន​ការតក់​ស្លុត​យ៉ាងខ្លាំង​។​ពួកគេ​ត្រូវការ​ពេលវេលា​​ដើម្បី​ស្ងប់ស្ងាត់ និង​ស្តារ​ទំនុកចិត្ត​របស់​ពួកគេ​ឡើងវិញ​ដើម្បី​ចូលរួម​ប្រកួត​ម្តងទៀត​”​។​

​សិង្ហ​បុរី​បាន​ឈរ​នៅ​បាត​តារាង​នៃ​ពូ​ល B នៃ​ព្រឹត្តិការណ៍ SEA Games ដោយ​មិន​ទទួល​ជ័យជម្នះ​សោះ ហើយ​បាន​ឆ្លងកាត់​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នៅ​ពេល​ពួក​​គេ​ចាញ់​ម៉ាឡេស៊ី ៧-០ ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ពួកគេរ​ក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​យុទ្ធនាការ​ទាំងមូល រួមទាំង​១​គ្រាប់​ជា​បាល់​ស៊ុត​ចូល​ទី​ខ្លួនឯង​របស់​វៀតណាម​។​

​លោក​តាន់​បាន​និយាយថា ការសម្រេចចិត្ត​ដកខ្លួន​ចេញពី AFF ត្រូវបាន​ធ្វើ​ឡើង​មុន​ការចាប់​ពូ​ល U23 AFF Cup ដោយសារតែ​ការ​កំណត់​ពេល​ការប្រកួត​ត្រូវបាន​ធ្វើឡើង​ពី​ខែ​វិច្ឆិកា​ដល់​ខែ​សីហា​។​

​លោក​បាន​បន្ថែមថា ការដាក់​កីឡាករ​ឱ្យ​ចូលរួម​ក្នុង​ការប្រកួត​ផ្សេង​ទៀត​គឺជា​រឿង “​ឆោតល្ងង់​” បន្ទាប់ពី​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឆ្លងកាត់​៕

​សិង្ហ​បុរី​ស្មើ ០-០ ជាមួយ​ឡាវ​ក្នុង Sea Games នៅ​កម្ពុជា

Post navigation