Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិង្ហបុរី សិក្សាវិស័យកសិកម្ម ក្នុងខេត្តបាត់ដំបង គ្រោងវិនិយោគស្រូវអង្ករ ដើម្បីនាំចេញ

Views: 1

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ឯកអគ្គរដ្ឋទូត និងមន្ត្រីពាក់ព័ន្ធ របស់សាធារណរដ្ឋសិង្ហបុរី បានចុះស្វែងយល់ពីវិស័យកសិកម្ម ក្នុងខេត្តបាត់ដំបង គ្រោងវិនិយោគលើស្រូវអង្ករ ដើម្បីនាំចេញ។

ជំនួបរវាងលោក សុខ លូ ជាមួយនឹងលោកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីនេះ ធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាពិភាក្សាការងារចាំបាច់ ផ្តោតលើវិស័យស្រូវអង្ករ ខេត្តបាត់ដំបង សិង្ហបុរី។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាភូមិសាស្ត្រ មានសក្ដានុពលខ្លាំង ខាងវិស័យកសិកម្ម កំពុងមានតម្រូវការអ្នកវិនិយោគិន ក្នុង និងក្រៅស្រុកវិ និយោគលើផ្នែកកសិ-ឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើលក់ និងនាំចេញទៅក្រៅប្រទេស ដោយសារបច្ចុប្បន្ននេះ ផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ ឲ្យអស់លទ្ធភាពនៅឡើយ ធ្វើឱ្យផលិតផលទាំងនោះ កើនលើសតម្រូវការទីផ្សារ ជាហេតុនាំឲ្យថ្លៃធ្លាក់ចុះ។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី បានមាន ប្រសាសន៍ថា ខេត្តបាត់ដំបង ពិតជាគួរឱ្យទាក់ទាញជាខ្លាំង ពិសេសសម្រស់អគារ បុរាណ ដែលជាអគារបន្សល់តាំងពីអាណានិគមនិយមបារាំង បានលើកសម្រស់ទីក្រុង មួយនេះ កាន់តែមានភាពចាប់អារម្មណ៍ មួយកម្រិតថែមទៀត។

លោកស្រី បានបន្តទៀតថា ជំហ៊ានបន្ទាប់ លោកស្រី ជាមួយក្រុមការងារ នឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវមួយចំនួន នៅក្នុងទីរួមខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីបញ្ហាស្រូវអង្ករ ដោយសង្ឃឹមថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ នឹងអាចមានការនាំចេញស្រូវអង្ករ ពីខេត្តបាត់ដំបង ប្រទេសកម្ពុជា ទៅកាន់ប្រទេស សិង្ហបុរី តាមការរំពឹងទុក៕ V / N

Post navigation