Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៧ ចំនួន ១,៧៦៩ នាក់ ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

Views: 1

​ភ្នំពេញ​៖​សាលា ប៊ែ​ល​ធី អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៣​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី​ជូន​ដល់​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៧ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២ ចំនួន ១,៧៦៩​នាក់​នៅ​សាលសន្និសីទ​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)​។​

​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកស្រី​។​

​លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ​បានឱ្យដឹងថា​៖ បច្ចុប្បន្ននេះសាលា ប៊ែ​ល​ធី អន្តរជាតិមាន២៦​សាខា(២៤​សាខាកំពុងដំណើរការ និង ២​សាខា​កំពុង​សាងសង់​) ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន ២,៤៤៦​នាក់ (​នារី ១,០០៨​នាក់​) និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា សរុប​ចំនួន​៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​)​។​

​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២១-២០២២ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី ១២ ដែល​បាន​ប្រឡង​បញ្ចប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំនួន ១៧,១០០​នាក់ (​ដប់​ប្រាំ​ពីរពាន់ មួយរយ​នាក់​) ក្នុងនោះ ជាប់ ១៤,៣៩៨​នាក់ (​ដប់​បួន​ពាន់ បី​រយ​កៅសិប​ប្រាំ​បីនាក់​) ស្មើនឹង ៨៤. ២០%​និង​ទទួលបាន សិស្ស​និទ្ទេស A ចំនួន ២៧៨​នាក់ មាន​សិស្ស​ពូកែ​ទូទាំង​រាជធានី ចំនួន ៩០​នាក់ និង​ទូទាំងប្រទេស ចំនួន ២០​នាក់​។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​ពីរ​៖ ១-​ចេញ​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សញ្ញាបត្រ​ទាំងពីរ​នេះ ត្រូវបាន​ដាក់បញ្ចូល (Upload) ទៅក្នុង វែបសាយ​របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​។​

​ក្នុងឱកាស​នោះ បណ្ឌិត លី ឆេង បាន​កោតសរសើរ​ចំពោះ​ក្មួយៗ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង សិក្សា​រៀនសូត្រ​រយៈពេល ១២​ឆ្នាំ​កន្លង មកនេះ ជាពិសេស​គោរព​បទបញ្ជាផ្ទៃក្នុង​មាន​វិន័យ​សីលធម៌​និង​គុណធម៌​ល្អ​មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ​និង​សង្គមជាតិ​រហូត​ទទួលបាន​ជោគជ័យ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នាពេលនេះ​។ ជាមួយនឹង​ជោគជ័យ​របស់​ក្មួយៗ ឯកឧត្តម​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​និង​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​កូនៗ​ឱ្យ​សិក្សា​បន្ថែម​នៅផ្ទះ ធ្វើ​កិច្ចការ​ផ្ទះ និង​គោរព វិន័យ​សាលា​ព្រមទាំង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ​គ្រប់គ្រង​នៅតាម​បណ្តា​សាខា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​។​


​លោក​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ឱ្យខិត​ខំ​យកចិត្តទុកដាក់​បន្ត​ការសិក្សា​រៀនសូត្រ​បន្ថែមទៀត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដោយ​ធ្វើការ​ជ្រើស រើស​នូវមុខ​វិជ្ជា​ណា​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ធ្វើជា​អាជីព​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត និង​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារការងារ​ជាមួយ​បណ្តា​យុវជន​ទាំង​អស់ទាំង​ក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក ជាពិសេស ដើរ​ឱ្យទាន់​នូវ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​សម័យ​បដិវត្ត​ឧស្សាហកម្ម​៤.០​៕Ph


Post navigation