Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិស្សឆ្នើមកម្ពុជា ៤រូប បានលើកមុខមាត់ប្រទេសជាតិ ដោយយកឈ្នះពាន មេដាយ និងលិខិតសរសើរក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិនៅប្រទេសហ្វីលីពីន

Views: 2

ដោយៈសុផល/ភ្នំពេញ៖​សិស្ស​ឆ្នើម​កម្ពុជា ចំនូ​ន ៤​រូប បានឈ្នះ​ពាន មេដាយ និង​លិខិត​សរសើរ ក្នុង​កម្មវិធី​ប្រកួត​គណិតវិទ្យា​អន្តរជាតិ Philippine International Mathematical Olympiad 2023 (Phimo)​នៅ​ទីក្រុង Davao ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​២២ រហូតដល់​ថ្ងៃទី​២៤​ខែកញ្ញា ឆ្នាំ​២០២៣​។​

​ការប្រកួត​គណិតវិទ្យា​អន្តរជាតិ​នេះ​មាន​បេក្ខជន​ចូលរួម​ការប្រកួត​ចំនួន​ជាង​១០០០​នាក់ មកពី​១០​ប្រទេស ក្នុងនោះ​សិស្ស​ឆ្នើម​ប្រកួត​ឈ្នះ និង​ទទួល​ជ័យលាភី មាន​ចំនួន​តែ​ជាង​២០០​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​មេដាយ​។ ជា​មោទកភាព ក្នុងចំណោម​សិស្ស​ជ័យលាភី​ជាង​២០០​នាក់​នោះ​គឺមាន​សិស្ស​ឆ្នើម​តំណាង​កម្ពុជា​ចំនួន​៤​រូប​ផងដែរ ដែល​បានទទួល​ជ័យលាភី គឺ​៖
១-​យុវ​សិស្ស​ ​ហេង បញ្ញា​វឌ្ឍនៈ​( Heng PanhaVathanak) ទទួលបាន​មេដាយសំរិទ្ធ​១​និង ពាន ១
២-​យុវ​សិស្ស​ ​ហេង បញ្ញា​វ​ត្តី​( Heng Panha Vatey)​ទទួលបាន មេដាយ​សំរឹទ្ធ​១​និង​ពាន​១
៣-​កុមារា សុខ សី​មុនី​វ៉ាន់ (Sok Seymonyvann )​ទទួលបាន​មេដាយសំរិទ្ធ ១
៤-​កុមារី​ ​ភក្តី ដួង​ម៉ូ​នី​កា ( Pheakdey Duongmonyka) ទទួលបាន​លិខិត​សរសើរ (MERIT)

​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​និង​ស្ងើចសរសើរ​ដែល​យុវ​សិស្ស​ទាំងពីរ​រូប​ហេង​បញ្ញា​វឌ្ឍនៈ​និង​ហេង បញ្ញា​វ​ត្តី​ដែល​បានទទួល​ពាន​នេ​ជា​បងប្អូន​បង្កើត​ហើយ​តែងតែ​ទទួលបាន​ជ័យលាភី​មេដាយ និង​ពាន ជា​លក្ខណៈ​អន្តរជាតិ​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល​៣​ខែ​ជាប់​គ្នា​តែម្តង ។​

​សូម​រំលឹក​ឡើងវិញ​ថា​៖ កន្លងមក​ថ្មី​នេះ​ក្នុងការ​ប្រកួតប្រជែង​គ​ណិ​ត​វិទ្យា​អន្តរជាតិ​ពិភពលោក ក្នុង​កម្មវិធី Copernicus Olympiad 2023 បានរៀបចំ​ឡើង​ក្នុង​សាកលវិទ្យាល័យ Columbia University ទីក្រុង New York សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៩-១៣ ខែកក្កដា ឆ្នាំ​២០២៣​។ មាន​បេក្ខជន បាន​ចូលរួម​ប្រកួតប្រជែង​ចំនួន​២៥៦៧​នាក់ តំណាង​មកពី​២៣​ប្រទេស ក្នុងចំណោម ៤០ ប្រទេស​ជុំវិញ​ពិភពលោក​។ សិស្ស​ឆ្នើម​ហេង បញ្ញា​វឌ្ឍនៈ ទទួលបាន​មេដាយសំរិទ្ធ និង យុវតី ហេង បញ្ញា​វ​ត្តី ទទួលបាន​មេដាយប្រាក់

– ការប្រកួត​គណិតវិទ្យា​អន្តរជាតិ Asia International Mathematical Olympiad Open Content 2023 (AIMO 2023) មាន​បេក្ខជន​ចូលរួម​ចំនួន ៩៣២​រូប មកពី​១៣​ប្រទេស បានធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​៦-៨ ខែសីហា ឆ្នាំ​២០២៣ យុវជន​ឆ្នើម​របស់​កម្ពុជា ហេង បញ្ញា​វឌ្ឍនៈ ទទួលបាន​មេដាយ​សំ​រឺ​ទ្ធ និង​ពាន Star of International​។​

-​ការប្រកួត​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​អូឡាំពិក Siam International Math and Science (SIMSO)2023 ចាប់ពី​ថ្ងៃទី​១១-១៤ សីហា ២០២៣ មាន​បេក្ខជន​មកពី​១១​ប្រទេស ពេលនោះ​យុវជន និង​យុវតី ទាំង​២​រូបនេះ​ទទួល​មេដាយ​ម្នាក់ ២​គ្រឿង​លើ​មុខវិជ្ជា Math និង Science​ជាក់ស្តែង​ព្រឹ​តិ្ត​ការណ៍​ប្រកួត​ថ្នាក់​អន្តរជាតិ ធ្វើឡើង​នៅ​ទីក្រុង Davao ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​២២-២៤ ខែកញ្ញា ឆ្នាំ​២០២៣ គឺ​យុវជន​និង​យុវតី​ឆ្នើ​កម្ពុជា​រូបនេះ​បាន​បន្ត​លើកមុខ លើក​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​ឆាក​អន្តរជាតិ​ជាថ្មី​ម្តងទៀត​៕​Ph

Post navigation