Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សកម្មភាព​រោងចក្រ​និង​សេវាកម្ម​ក្នុង​ខែវិច្ឆិកា​របស់​ចិន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​៧​ខែ ដោយសារតែ​ការទប់ស្កាត់​កូវី​ដ​

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉េអិនអិចស្រ្ពេស) ៖ ការស្ទង់មតិ​ផ្លូវការ​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​រោងចក្ររ​បស់​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ល្បឿន​លឿន​ជាង​មុន​ក្នុង​ខែវិច្ឆិកា​ដោយសារតែ​ការទប់ស្កាត់​កូវី​ដ​​និង​តម្រូវការ​ខ្សោយ​លើ​ពិភពលោក ដោយ​គូសបញ្ជាក់​ពី​ការកើនឡើង​សម្ពាធ​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​កំពុង​ប្រឈមមុខ​។​

​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ (NBS)​បានឱ្យដឹងថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ផ្លូវការ (PMI)​ឈរ​នៅ​កម្រិត ៤៨,០ ធៀប​នឹង ៤៩,២ នៅក្នុង​ខែ​តុលា​ដែល​ជា​តួលេខ​ទាប​បំផុត​​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​មកនេះ​។ ពួក​សេដ្ឋវិទូ​នៅក្នុង​ការស្ទង់មតិ​របស់​រ៉យ​ទ័របាន​រំពឹងថា PMI​នឹងមាន ៤៩,០ ។​

​ដោយឡែក ស​ន្ទ​ស្សន៍ PMI មិនមែន​ផលិតកម្ម ដែល​ពិនិត្យ​មើល​សកម្មភាព​វិស័យ​សេវាកម្ម បាន​ធ្លាក់ចុះ​ដល់ ៤៦,៧ ពី ៤៨,៧ ក្នុង​ខែតុលា ដែល​ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​មកនេះ​។​

​ចំណុច​សម្គាល់ ៥០ គឺ​ខណ្ឌ​ចែក​គ្នា​រវាង​ការធ្លាក់​ចុះ​និង​ការកើនឡើង​ប្រចាំខែ​។​

​សេដ្ឋកិច្ច​ចិន ដែល​ស្ថិត​ក្រោម​សម្ពាធ​រួច​ទៅ​ហើយ​ពី​ការដួលរលំ​វិស័យ​អចលនទ្រព្យ​និង​ការធ្លាក់ចុះ​តម្រូវការ​សកល​សម្រាប់​ទំនិញ​របស់​ចិន​បាន​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​​ក្នុង​ខែតុលា ដោយ​រឹត​បន្ថែម​ការព្រួយបារម្ភ​អំពី​កំណើន​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០២២​។​

​អាជ្ញាធរ​ចិន​ក្នុង​ខែ​នេះ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការលំបាក រួមទាំង​ការកាត់បន្ថយ​អនុ​បាត​ទុនបម្រុង​កាតព្វកិច្ច​និង​វិធានការ​ទប់ស្កាត់​កូវី​ដ ខណៈ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ហិរញ្ញវត្ថុ​ដើម្បី​ជួយសង្គ្រោះ​វិស័យ​អចលនទ្រព្យ​។​

​និយតករមូ​លបត្រ​នៅ​ដើម​សប្តាហ៍​នេះ​បាន​លុបចោល​ការហាមឃាត់​លើ​ការផ្តល់​ហិរញ្ញប្បទាន​ភាគហ៊ុន​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​វិធានការ​គាំទ្រ​ចុងក្រោយ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែល​ខ្វះ​សាច់ប្រាក់​។ ទីផ្សារ​នានា​បាន​សាទរ​ចំពោះ​ចំណាត់ការ​នេះ ខណៈ​ភាគហ៊ុន​និង​សញ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​បាន​ស្ទុះ​ងើប​ឡើងវិញ​៕

ទីក្រុង​សៀង​ហៃ​អំឡុងពេល​បិទ​ខ្ទប់​កាលពី​ថ្ងៃទី​២៨​ខែ​ឧសភា ឆ្នាំ​២០២២

Post navigation