Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សកម្មជន និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ចំនួន ២៣៣ នាក់ មកពី ៣ នៃខេត្តកណ្ដាល បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

Views: 1

ដោយ៖រ៉ាម៉ន / កណ្ដាល៖ នៅថ្ងៃអាទិត្យ​ទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានធ្វើពិធី ប្រកាសបញ្ចូល អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀន ចំនួន ១៣៨ នាក់ និងគណបក្សផ្សេងៗ ចំនួន ៩៥ នាក់ សរុប ២៣៣ នាក់ មកពីស្រុកស្អាង ស្រុកកោះធំ និងស្រុកអង្គស្នួល ឱ្យចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ 

បន្ទាប់ពីតំណាងសមាជិកថ្មីទាំង ២៣៣នាក់ បានអានពាក្យស្នើសុំចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងពាក្យប្ដេជ្ញាចិត្តរបស់ខ្លួនរួចហើយនោះ លោក នុត ពុធដារា បាននិយាយលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវភាពនយោ បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក និងសកម្មជនរបស់គណបក្សនានា គ្រប់និន្នាការនយោបាយ ដែលចង់រួមរស់ជាមួយ គណបក្សប្រជាជន ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើង ឲ្យរីកចម្រើនរុងបន្ថែមទៀត។

លោកអនុប្រធាន បានបន្ថែមថាៈ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាព ចាស់ទុំ ខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិ ពីរបបប្រល័យពូជ សាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាព ពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយ ឈ្នះ-ឈ្នះ ធ្វើឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ។ លើសពីនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើឲ្យ មុខមាត់របស់ប្រទេសកម្ពុជា លេចត្រដែតនៅលើឆាកអន្តរជាតិ ជាក់ស្តែងថ្មីៗនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដោយជោគជ័យ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ាន និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា បានបង្ហាញឲ្យ ពិភពលោក បានឃើញនូវកិត្យានុភាពជាតិកម្ពុជា។

លោក នុត ពុធដារ៉ា  បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មី ឱ្យអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
១. ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។
២. កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពី កម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន ។
៣. ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាល ជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន ។
៤. ខិតខំរៀនសូត្រលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ច ជូនជាតិមាតុភូមិ ៕ V / N

Post navigation