Cambodia

ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល៤នាក់ដោយសារជិះម៉ូតូប៉ះរថយន្តខ្ទាតទៅប៉ះម៉ូតូគ្រឿងទៀត

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ចំណែកបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ កាលពីរសៀលថ្ងៃទី១ ៣ ខែមិថុនាឆ្នាំ២០២១។ភូមិភ្នំដីសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូពាក់ស្លាកលេខភ្នំពេញ1IG 3145បើកពីលិចទៅកើតជិះគ្នាបីនាក់។ក្នុងនោះ១.អ្នកបើកបរឈ្មោះស្រេង តែកាងភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិឬស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)
២.ឈ្មោះ នីតា ភេទស្រីអាយុ១៨ឆ្នាំ(របួសធ្ងន់)មិនស្គាល់អាស័យដ្ឋាន, ៣.ឈ្មោះស៊ន សុភី ភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ(របួសស្រាល)។ពេលបើកបរ មកដល់ចំណុចខាងលើបានប៉ះនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកពីលិចទៅកើតពេលនោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរក៍បានធ្លាក់ពីលើម៉ូតូដួលនៅកន្លែងកើតហេតុបណ្តាលឧ្យរថយន្តខាងលើបានបើកកិនអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ប្រភពបានបន្តថាហើយម៉ូតូបានខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥សេរី២០១៩ពាក់ស្លាកលេខកំពង់ធំ1L 8864បើកពីលិចទៅកើតបើកស្របទិសគ្នាជិះគ្នាពីរនាក់អ្នកបើកបរឈ្មោះកង សុខអុី ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ(របួសស្រាល)
និង ឈ្មោះសៀង ស្រីនឹក ភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ(របួសស្រាល)ដែលត្រូវជាមិត្តភិត្តនឹងគ្នា(ក្រោយពេលកើតហេតុរថយន្តបានបើករត់ទៅទិសខាងកើត)។

ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះទាំងបួននាក់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក។សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។វត្ថុតាងបានយកមករក្សាទុកចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕សរន

Football news:

Bayer moved the training to the premises due to an explosion at a chemical plant in Leverkusen
Tottenham sold Alderweireld to Qatar's Al-Duhail. The deal is estimated at 13 million pounds
The sale of Varane is part of Real Madrid's plan to sign Mbappe. The club does not buy players to save money on the PSG forward
Manchester United are ready to sell Lingard, Telles, Jones, Dalot, James, Williams and Pereira. The departure of Martial is possible
Barcelona supported Morib after insults in social networks: We love football and fight against racism
There were photos of the blue away uniform of Real Madrid with orange inserts and a graffiti pattern
Top 30 Fastest Football Players in the world (update)