Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់មនុស្សបីនាក់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅក្រុងច្បារមន

Views: 5

ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: មនុស្សចំនួនបីនាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ខណៈដែលម៉ូតូពីរគ្រឿង បើកក្នុងល្បឿនលឿន ហើយបុកគ្នាចំពី មុខពេញទំហឹង ដួលរដូករណែល លើផ្លូវ ហេតុការណ៍ម៉ូតូបុកគ្នា កាលពីវេលា ម៉ោង ១០ៈ១៥នាទី យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិ លេខ៤៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ក្រុងច្បារមន បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-3559 អ្នកបើកបរឈ្មោះ ភន ណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរ ក្នុងទិសដៅ ពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ត្រង់ ចំណុចកើតហេតុខាងលើ បានទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-1431 អ្នកបើកបរឈ្មោះ ជា ធឺន ភេទប្រុស អាយុ ៣៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ហុង ប៊ុន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិលាក់អន្លូង ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សទាំងបីនាក់ នៅកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តទៀតថាៈ ក្រោយកើតហេតុ មន្ត្រីជំនាញ បានធ្វើការវាស់វែង ព្រមទាំងប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូទាំងគ្រឿង បានយកមករក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕/V-PC

Post navigation