Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្វើសន្និសីទសារព័ត៌មាន មួយស្តីពី ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ

Views: 10

ដោយៈ សុផល / ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ​ស្តីពី ” ស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្ម ឆ្លើយតបទៅនឹងការផ្តល់សេវា ហិរញ្ញវត្ថុក្រៅផ្លូវការ “។

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញចូលរួមពី លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា និងលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា។

សន្និសីទសារព័ត៌មាននេះ បានបង្ហាញពីបច្ចុប្បន្នភាព ជូនសាធារណជនពីស្ថានភាព និងសុខភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយ ផែនការ សកម្មភាព ដែលសមាគមទាំងពីរ បាននិងកំពុងដាក់ចេញ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។

វេទិកាសន្និសីទសារព័ត៌មានដ៏សំខាន់ ក៏បានជជែក ពិភាក្សា និងបកស្រាយ ពីស្ថានភាពនៃ វិស័យធនាគារនិងហិរញ្ញវត្ថុ​ស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផែនការសកម្មភាពរបស់ សមាគមទាំងពីរ និងជជែកអំពីសេចក្តីថ្លែង​ការណ៍រួម ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹង ចំពោះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់​សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត ៕/V/r

Post navigation