Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា ប្រកាសសមាសភាព ប្រចាំសាខាខេត្តសៀមរាប

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ មេសា ម្សិលមិញនេះ នៅសណ្ឋាគារបូរីអង្គរ ខេត្តសៀមរាប នាយឧត្តមសេនីយ៍មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមហ្វឹកហាត់ បាញ់កាំភ្លើង កម្ពុជា និងវត្តមានលោក ពិនប្រាកដ អភិបាលរងខេត្តសៀមរាប បានប្រកាស សមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាប្រចាំសាខាខេត្ត សៀមរាប។

សេចក្ដីសម្រេចស្ដីពីការតែងតាំងមុខតំណែង និងបញ្ចូលសមាជិកប្រតិបត្តិទីប្រឹក្សាបច្ចេកទេស និងក្រុមប្រឹក្សាសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា គឺបានសម្រេច តែងតាំងសមាជិកប្រតិបត្តិ និងសមាជិក ក្នុងនោះលោក សាយ រិទ្ធីសក្តិ ជាប្រធានកិត្តិយស ជាមួយលោក LEE ON PATRIC និងមានអនុប្រធាន ចំនួន រូប និងទីប្រឹក្សាបច្ចេកទេស ដែលមានលោក ទិត សាវួន, លោក វ៉ា អ៊ីណារិទ្ធ និងលោក សុខ អ៊ក ជាទីប្រឹក្សាបច្ចេកទេស និងមានទីប្រឹក្សា សរុប រូបទៀតផងដែរ។

បើតាមរបាយការណ៍របស់ប្រធានសាខាសមាគម បានបញ្ជាក់ថាៈ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគមនេះ សុទ្ធតែជាបញ្ញវ័ន្ត ជាធនធានមនុស្ស ដ៏សំខាន់ៗ មកពីស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជន ក្នុងនោះក៏មានជនជាតិ បរទេសមួយចំនួន ដូចជាជនជាតិចិន ហុងកុង កូរ៉េ និង ថៃផងដែរ ដែលពួកគាត់ មានឆន្ទៈ និងគោលបំណងដូចគ្នា ក្នុងការចង់ចូលរួមចំណែកជួយអភិវឌ្ឍ និងផ្សព្វផ្សាយវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ឱ្យបានទូលំទូលាយ នៅខេត្តសៀមរាប។

សមាគម ក៏មានបំណង ដើម្បីផ្ដល់ឱកាសដល់យុវជន ដែលមានទេពកោសល្យ និងស្នាដៃឯកពីស្ថាប័នរដ្ឋ និងវិស័យឯកជន បានបញ្ចេញសមត្ថភាព ហើយ មានឱកាសបានទៅចូលរួម ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ នៅរាជធានីភ្នំពេញ ដើម្បីចម្រាញ់បាននូវកីឡាករឆ្នើម តំណាងប្រទេស ទៅចូលរួមការប្រកួតព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ ឱ្យទទួលបានជ័យលាភី និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង ខេត្តសៀមរាប កាន់តែច្រើនឡើងផងដែរ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងផងដែរថាៈ កាំភ្លើងក៏ជាអាវុធ យោធូបករណ៍ សម្រាប់ប្រើប្រាស់ ក្នុងការការពារសុវត្ថិភាព សន្តិសុខសង្គម និងជាអាវុធ ដែលអាចយកទៅប្រើប្រាស់ ក្នុងគោលដៅច្រើនយ៉ាង និងអាចប៉ះ ពាល់ដល់អាយុជីវិតមនុស្សផងដែរ បើគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ តែវាក៏ជា ឧបករណ៍កីឡាមួយប្រភេទ ដែរហេតុនេះ ទើបត្រូវបង្កើតឱ្យមានការចងក្រង ជាសមាគម ដើម្បីឱ្យមានសុខសុវត្ថិភាព ព្រោះវាខុសពីឧបករណ៍កីឡាផ្សេងៗ ដែលទាមទារមានច្បាប់ និងការយល់ដឹង អំពីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថាៈ ការបង្កើតសមាគមហ្វឹកហាត់បាញ់កាំភ្លើង កម្ពុជា ដើម្បីប្រមូលអ្នកស្នេហាវិស័យនេះ និងជាឱកាសដល់អ្នកនិយមចូលចិត្ត កីឡានេះ បានបញ្ចេញសមត្ថភាពបង្ហាញស្នាដៃ និងឈានទៅប្រកួត លក្ខណៈជាតិ និងអន្តរជាតិទៀតផង៕/V-PC

Post navigation