Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាគមអ្នកសារព័ត៌មាន ខេត្តស្រះកែវ ,ថៃ និងសមាគមមិត្តភាពអ្នកសារព័ត៌មាន អាស៊ាន, កម្ពុជា ចុះអនុស្សាណៈយោគយល់គ្នា

Views: 4

ដោយៈ ភ្នំស្វាយ / ស្រះកែវ-ថៃៈ សមាគមអ្នកសារព័ត៌មានខេត្តស្រះកែវ,ថៃ (SPJ) និងសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន, កម្ពុជា (AFPA) ចុះអនុស្សាណៈ យោគយល់គ្នា (MOU) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នា។

ពិធីនោះ បានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារឡឺ វីឡា ប៊ូទីក (Le Villa Boutique) នាផ្លូវដែក ផ្លូវអន្តរជាតិអាស៊ាន១ ឃុំ/ស្រុកអារញ្ញប្រេត ខេត្តស្រះកែវ ប្រទេសថៃ ក្រោមវត្តមានជាសាក្សី ពីលោកចក្រភព ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេត និងលោក សេក សុខុម ទីប្រឹក្សាក្រសួងព័ត៎មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំង និងអ្នកសារព័ត៌មានថៃ កម្ពុជា មកពីអង្គភាព ស្ថាប័នផ្សេងច្រើននាក់ ។

លោក ចក្រភព ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានមាន ប្រសាសន៍ថា លោកសូមស្វាគមន៍ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសមាគម និងអ្នកសារព័ត៌មានទាំងពីរ ដោយសង្ឃឹមថា អ្នកនឹងក្លាយជាស្ពាន សម្រាប់ប្រជាជាតិ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងពលរដ្ឋកម្ពុជា និងថៃ បានយល់អធ្យាស្រ័យ ធ្វើការប្រកបរបររកស៊ី និងរស់នៅជិតខាងគ្នាល្អ ហើយចេះជួយគ្នា គ្រប់កាល:ទេសៈ ។

លោក​ចក្រភព បានបន្តថា លោកផ្ទាល់ ធ្លាប់បានតវ៉ា និងឈ្លោះជាមួយកងកម្លាំង មន្ត្រីស៊ីវិល អ្នកទាំងឡាយ ដែលបានធ្វើអ្វីមួយប៉ះពាល់ ប៉ុន្តែលោកមិនឈ្លោះជាមួយ អ្នកកាសែតឡើយ ។

លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន,កម្ពុជា (ASEAN Friendship of Press Association :AFPA) និងលោក ស៊ូសក្តិ សារ៉ាកាន ប្រធានសមាគមអ្នកសារព័ត៌មាន ខេត្តស្រះកែវ ,ថៃ (The Sakeow Provicial Journalist:SPJ ,Thailand) បានចុះហត្ថលេខា លើខ្លឹមសារអនុស្សាណ:យោគយល់គ្នា (MOU) ជាសក្ខីភាពនៃការចាប់ផ្តើម ប្រាស្រ័យទាក់ទង សហប្រត្តិបត្តិការការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន ព្រមទាំង ផ្សព្វផ្សាយព័ត៌មាន រវាងខេត្ត និងប្រទេសទាំងពីរ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់នៃ ប្រទេសនិមួយៗ ។

លោក សេង រាជសី និងលោក ស៊ូសក្តិ សារ៉ាកាន បានមានប្រសាសន៍ខ្លឺ ពីបំណង និងទស្សនវិស័យ នៃការចុះអនុស្សារណៈយោគយល់គ្នានេះ ពោលគឺ ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយព័ត៌មាន វិជ្ជមាន ក្នុងន័យស្ថាបនា ព័ត៌មានពិត ជូនប្រជាជនកម្ពុជា ថៃ ឱ្យបន្តថែរក្សា និងពង្រឹង សន្តិភាព មិត្តភាព ការអភិវឌ្ឍ លុបបំបាត់កាត់បន្ថយទំនាស់ ការយល់ច្រឡំលើគ្នា និងការយោគយល់គ្នា៕ V / N

Post navigation