Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និង គ្រប់កិច្ចប្រជុំកំពូលអាស៊ាន

Views: 1

ដោយៈមុនីរ័ត្ន/ភ្នំពេញ  ៖  សម្ព័ន្ធភាពបណ្តុំសមាគមអង្គការ​សង្គម​ស៊ីវិល សូមចូលរួមអបអរសាទរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញបេសកកម្មក្រៅ​ប្រទេស​ជាលើកដំបូង របស់សម្តេចមហាបវរធិបតី ចំពោះការចូល​រួមកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានី​ហ្សាការតា សាធារណ​រដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣  សម្រេចបានជោគជ័យយ៉ាងធំធេងជាទីមោទនៈ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោ​នៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្តេចជា​នាយក​រដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យ​ការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជា​អន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាច​លើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសំដែង​នូវក្ដីគោរព​អបអរសាទរ ចំពោះភាពអង់អាចរបស់សម្ដេចមហាបវរធិបតី និងគោរព​កោតសរសើរ និងមានមោទនភាពជាទីបំផុតចំពោះសមត្ថភាព​ចំណេះ​ដឹងផ្នែកភាសារបស់ សម្ដេចធិបតី ជាពិសេសសម្តេចជាមេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការ​ទូតដ៏​ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូល រួមក្នុងកិច្ចការ​សន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយក​ផល​ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន៕សរន / N

Post navigation