Views: 3
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សម្ពន្ធមិត្តលោកខាងលិចបានចាប់ផ្តើមសមយុទ្ធទ័ពជើងទឹកធំមួយនៅក្នុងសមុទ្របាល់ទិចកាលពីថ្ងៃសៅរ៍ ចំពេលមានភាពតានតឹងជាមួយរុស្ស៊ីដោយសារសង្គ្រាមអ៊ុយក្រែន។
ទាហានប្រមាណ៣.២០០នាក់មកពី១៤ប្រទេសកំពុងចូលរួមសមយុទ្ធNorthern Coasts 23 ដឹកនាំដោយអាល្លឺម៉ង់។លំហាត់យោធានេះមានការចូលរួមពីនាវាចំនួន៣០គ្រឿង យន្តហោះ១៩គ្រឿងនិងកងឯកភាពបុកច្រាំងឡើគោកផ្សេងៗ។
អ្នកនាំពាក្យអង្គការណាតូបាននិយាយថា« សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបានផ្លាស់ប្តូរស្ថានភាពសន្តិសុខយ៉ាងខ្លាំងនៅសមុទ្របាល់ទិច។សមយុទ្ធដូចនេះជាការបញ្ជូនសារច្បាស់ថា ណាតូត្រៀមខ្លួនការពារទឹកដីរបស់សម្ពន្ធមិត្តនៅគ្រប់ចំអាម»។
ប្រទេសដទៃទៀតចូលរួមក្នុងសមយុទ្ធនេះរួមមាន អ៊ីតាលី បារាំង ហ្វាំងឡង់ អេស្តូនី ដាណឺម៉ាក កាណាដា បែលហ្សិច ឡាតវី លីទុយអានី ហូឡង់ ប៉ូឡូញ ស៊ុយអែតនិងអាម៉េរិក។
វាជាលើកដំបូងដែលកងទ័ពជើងទឹកអាល្លឺម៉ង់ដឹកនាំសមយុទ្ធធំដូច្នេះ និងត្រូវបានធ្វើឡើងក្រោយយន្តហោះរុស្ស៊ីនិងលោកខាងលិចបានប្រឈមមុខគ្នាជាច្រើនលើនៅលើសមុទ្រសមុទ្រខ្មៅនិងសមុទ្របាល់ទិចក្នុងអំឡុងពេលរុស្ស៊ីបញ្ជូនទ័ពចូលកាន់កាប់អ៊ុយក្រែន៕


នាវាចម្បាំង នាវាមុជទឹកនិងទាហានប្រមាណ៣.២០០០នាក់មកពី១៤ប្រទេសកំពុងចូលរួមសមយុទ្ធទ័ពជើងទឹកNorthern Coasts 23