Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពោធឆ្លងកុដិថ្ម ២ជាន់ ដើមពោធិ៍ព្រឹក្ស ផ្លូវបេតុង នៅវត្តពោធិឧត្តមមារាម តាផូ ឃុំតាផូ ស្រុកស្វាយចេក

Views: 6

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សម្ពោធឆ្លងកុដិថ្ម ២ ជាន់ ដើមពោធិ៍ព្រឹក្ស ផ្លូវបេតុង នៅវត្តពោធិឧត្តមមារាម (ប្រាសាទពង្រ តាផូ) ស្ថិតនៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ!ដែលចំណាយបច្ច័យអស់ជិត ២០ ម៉ឺនដុល្លារអាមេរិក។

លោក ប៊ុន សាប់ មេឃុំតាផូ បានឱ្យដឹងថាៈ ឃុំតាផូ មានផ្ទៃដីសរុប ៨.០០០ ហិកតា ក្នុងនោះ ដីបង្កបង្កើនផលមាន ៧.០៥៦ ហិកតា ដីលំនៅដ្ឋាន ៨១៦ ហិកតា ដីចំការ ១៦២ ហិកតា សល់ពីនោះជាដីព្រៃភ្នំ និងបឹងបូ អូរ អាង ។ ឃុំមាន ១១ ភូមិ និងមានប្រជាពលរដ្ឋ សរុប ២.៤៤៥ គ្រួសារ មនុស្សរាយ ៨.៨៥៧ នាក់ / ស្រី ៤.៤៤៦ នាក់។ ប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង មាន ៦.០២៤ នាក់ / ស្រី ៣.០០៤ នាក់ មានប្រឡាយ ៣៧២ ម៉ែត្រ ហើយពលរដ្ឋមានមុខរបរចម្បងស្ទើរតែ ១០០% ជាកសិករ។ ការសាងសង់ផ្លូវបេតុងសរុប បានចំនួន ២ខ្សែ ប្រវែង ១.៨៨០ ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម សរុបចំនួន ១៤ ខ្សែ ប្រវែង ១៣៦.៨៥០ ម៉ែត្រ ។

លោកមេឃុំ បានបន្តថាៈ ចំពោះ ការជួសជុលអាងប្រាសាទប្រាំ បាន ១ ខ្សែ ប្រវែង ៤.៧៤៥ ម៉ែត្រ ស្តារប្រឡាយ ១០ ខ្សែ ប្រវែង ២២.០០០ ម៉ែត្រ ។

ព្រះគ្រូវរឃោសោ មួង ឆាង ចៅអធិការវត្តប្រាសាទពង្រ តាផូ បានសង្ឃដីកាថាៈ កុុដិធំធ្វើពីថ្ម ១ ខ្នង ស្មើនឹង ២ ជាន់ នេះជាអំណោយដ៏ថ្លៃថ្លារបស់លោក នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ឧកញ៉ា ចិន្តាហេវ័ន្ត អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ព្រមទាំងសប្បុរសជន ញោមញាតិ ពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ឯក្រៅពីនោះ ជារបស់សប្បុរសជន ពុទ្ធបរិស័ទ និងព្រះសង្ឃ ។

ព្រះគ្រូ មួង ឆាង បានឱ្យដឹងបន្តថាៈ វត្តពោធិឧត្ដមមារាម តាផ្ទនេះ បានចាប់ផ្ដើមនៅ ពស ២៤១៣ គស ១៨៦៩ ។ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ ១០ អង្គ ព្រះអង្គមកហើយ បច្ចុប្បន្ន គឺព្រះអង្គ ។ ឯការកសាង ដែលត្រូវសម្ពោធឆ្លង នាពេលនេះ :រួមមាន ១-កូដិ១ខ្នង ទំហំ ២០ ម៉ែត្រ គុណនឹង ៧ ម៉ែត្រ កម្ពស់ ២ ជាន់។ ២-ផ្លូវបេតុង ប្រវែង ២៤២ ម៉ែត្រ គុណនឹង ៥,៥ ម៉ែត្រ។ ៣.បេតុង ៧៦៧ការ៉េ ។ ៤-ដើមពោធិព្រឹក្ស ១ ដើម ។ សរុបចំណាយថវិកាអស់ ១៨៩.៩៣៨ ដុល្លារអាមេរិក ។

កន្លងមក ព្រះសង្ឃ អាចារ្យ គណ:កម្មការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបវិស័ទ បានរូបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផល ដូចជា ព្រះវិហារ សាលាឆាន់ សួនច្បារ ផ្លូវបេតុង ។ល។

លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា តំណាងលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯព្រះពុទ្ធសាសនា ត្រូវបានលើកកម្ពស់ ដើម្បីរួម ចំណែកពង្រឹង សាមគ្គីភាព ការលើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នា ក្នុងចំណោម សាសនាដទៃទៀត ។

លោក ឈើយ ចាន់ណា បានលើកសរសើរដល់ អាជ្ញាធរមានសមត្ថកិច្ច ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ បានរួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផល នានា ទុកក្នុងព្រះពុទ្ធសាសនា តរៀងទៅ ។

ចុងបញ្ចប់ គណៈអធិបតី ក៏បានប្រទានថវិកា មួយចំនួន ដល់ព្រះចៅអធិការ និង ប្រគេនប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសសេីរ ដល់លោកតាលោកយាយ និងសប្បុរសជន នានាដែលបានចូលរួមផងដែរ៕ V / N

Post navigation