Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពោធឆ្លងមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប

Views: 2

ដោយៈបូព៌ព្រឹក្ស,មុនីរ័ត្ន/ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០២ ខែមេសាឆ្នាំ២០២៣បានអញ្ជើញជាអធិបតីកាត់ខ្សែបូរឆ្លងនិងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ព្រមទាំងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូបមកតម្កល់នៅតម្កល់នៅ ក្នុងមហាចេតិយនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦(X16) ស្ថិតក្នុងភូមិ​កោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពក្រសួងការពារជាតិបានឱ្យដឹងថា នាឱកាសនោះក៏បានមានការអញ្ជើញចូលរួមសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិករាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការព្រមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ មហាចេតិយនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។

នាឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីថាការសាង់សង់ មហាចេតិយនិងការធ្វើមាតុភូមិនិវត្តន៍លើអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានេះដើម្បីរំឭកដល់គុណដល់យុទ្ធជនដែលមានធ្វើពលីកម្មរំដោះប្រជាជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ដែលជាជោគជ័យមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ទីស្ថានត្រជាក់ត្រជុំដល់យុទ្ធជនលើទឹកដីកម្ពុជាវិញ។

សម្ដេចពិជ័យសេនាបន្តថា មហាចេតិយ និងទីតាំងចងចាំផ្សេងៗជាច្រើនដែលរដ្ឋាភិបាលបានកសាងឡើងជាគ្រឹះស្ថាន សម្រាប់ផ្តល់ការអប់រំការសិក្សាសម្រាប់កូនខ្មែរជំនាន់ក្រោយបានជ្រាបពីកេរដំណែលការតស៊ូសមត្ថភាពរបស់មេដឹកនាំកម្ពុជានៃរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះជាតិមាតុភូមិ ការអភិវឌ្ឍនិងការគិតគូរដល់ ប្រជាជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថាដើម្បីរំឭកដល់ការធ្វើពលិកម្មនៃយុទ្ធជនទាំងនេះចាំបាច់ណាស់ដែលយើង
ត្រូវធ្វើកិច្ចការទាំងនេះហើយយើងរៀបចំការងារនេះដោយសម្បូរបែបទៅតាមប្រពៃណីយើងហើយគោលដៅធំបំផុតនោះ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធនៃយើងទាំង៤៩ រូបនេះ ដែលរាប់ជាជោគជ័យមួយ។

សូមជម្រាបថាអដ្ឋិធាតុយុទ្ធជនកងកម្លាំងទាំង៤៩រូបនេះត្រូវបានធ្វើមាតុភូមិនាវត្តន៍ពីប្រទេសវៀតណាមដែលជាទីបញ្ចុះមកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅតាមរយៈការណែនាំពីសម្ដេចតេជោហ៊ុន សែន។
កន្លងមកសពទាំង៤៩ រូបនេះត្រូវបានបញ្ចុះនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមីខេត្តដុងណាយ(ដូនណៃ)ប្រទេសវៀតណាមបន្ទាប់ពីបានបាត់បង់ជីវិតក្នុងសមរភូមិរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយរកក្រុមគ្រួសារមិនឃើញ៕សរន

សម្ពោធឆ្លងមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប(រូបថតក្រសួងការពារជាតិ)

Post navigation