Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពោធសាលាឆាន់វត្តទេពសន្យាហៅវត្តស្យានៅស្រុកកណ្ដៀង

Views: 4

ដោយ:សុក្ខារិន/ពោធិ៍សាត់:កាលពីថ្ងៃ ទីម២៦ខែមីនាឆ្នាំ២០២៣សាលាឆាន់មួយខ្នងក្នុងវត្តទេពសន្យាហៅវត្តស្យា ត្រូវបានសម្ពោធក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី។

យោងតាមរបាយការណ៍លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀងបានឪ្យដឹងថា វត្តទេពសន្យាហៅវត្តស្យានេះបានកកើតឡើងនៅឆ្នាំ១៨២៣ ។

ចំណែកសាលាឆាន់ដែលធ្វើពិធីសម្ពោធថ្ងៃនេះ មានបណ្ដោយប្រវែង២៨ម៉ែត្រ ទទឹង១៨ម៉ែត្រដោយចំណាយថវិកចំនួន ១៤៥.១៤៧ ដុល្លាអាមេរិក ដែលមានការចូលរួមកសាងពីលោក ស៊ុយ សែម និងលោកស្រី លោក កែវ រតនៈ និងលោកស្រី, ឧកញ៉ា លី ប៉ោយូ និងលោកស្រី, ឧបាសិកា លី សៀវប៉ាវ ព្រមទាំងបុត្រ, លោក អ៊ា ឆៃងីន និងភរិយា រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត ដែលមានសទ្ធាជ្រះថ្លា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ស៊ុយ សែម បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកជួបជាមួយព្រះសង្ឃ លោកតាលោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅស្រុកកំណើតរបស់ខ្លួន ពិសេសបានឃើញសាលាឆាន់ធំទូលាយ ប្រកបដោយរចនាបទខ្មែរយ៉ាងល្អប្រណិត ។ លោកមានប្រសាសន៍ថា ការកសាងសាលាឆាន់ក្ដី ព្រះវិហាក្ដី គឺបានចំណាយថវិកាច្រើននិងពេលវេលាយូរឆ្នាំណាស់ ព្រោះមានការចូលរួមសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនមកពីទីជិតឆ្ងាយគ្រប់លំដាប់ថ្នាក់ ។ម្យ៉ាងវិញទៀតយើងអាចកសាងសាលាឆាន់ឬសមិទ្ធផលនានាបានដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពភាពនយោបាយ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

ដោយមើលឃើញទីធ្លាវត្តរាងតូចចង្អៀតបន្តិច លោក ស៊ុយ សែម បានប្រកាសទិញដីមួយហិកតាបន្ថែមទៀតដើម្បីពង្រីកវត្តឲ្យបានធំទូលាយជាងមុន ៕

Post navigation