Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សំណូមពររបស់ប្រមុខសីដក់ថ្ងៃបិទការប្រកួតជើងឯកជាតិឆ្នាំ២០២២

Views: 2

ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់និង ឈិនឡូន កម្ពុជាបានអញ្ជើញចូលរួមពិធីបិទកាប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិ។លោកមានប្រសាសន៍ថាជាការពិតណាស់ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ជាការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាពក៏ដូចជាវាស់ស្ទង់ សមត្ថភាពបច្ចេកទេសដែលអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លងមកនិងជាដំណើរឆ្ពោះទៅការប្រកួតកីឡាSEA GAMESលើក ទី៣២ឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លទ្ធផលរបស់អត្តពលិកទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំមានការតស៊ូព្យាយាមគោរពវិន័យបានល្អយកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។ជាមួយនេះក៏ជាឱកាសក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួ បានដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់ត មានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកបន្ថែមទៀត ។

លោកប្រធានបានបន្តថា ដើម្បីឲ្យកីឡាសីដក់នៅកម្ពុជាកាន់តែមាន ការរីកចម្រើនទាំង បរិមាណនិងគុណភាពល្អក្នុងពេលដ៏ខ្លីខាងមុខ លោកបានផ្ដល់អនុសាសន៍ណែនាំមួយចំនួនគឺត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលនិងបង្កើនបរិមាណអត្តពលិកវ័យក្មេងនៅតាមបណ្តា សមាគមក្លិបកីឡាសីដក់ទូទាំងប្រទេស។ត្រូវមានធនធាន និង សម្ភារ ហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគម-ក្លិបដើម្បីងាយស្រួល ក្នុងការហ្វឹកហាត់ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ជាតិ និងថ្នាក់ អន្តរជាតិ។ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមក្លិបដោយផ្តោតសំខាន់លើការបំពេញ មុខងារ របស់ គណៈកម្មការជំនាញនីមួយៗប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រមឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួត បានគ្រប់កម្រិត ។ត្រូវខិតខំស្វែងរកដៃគូសហការនិង ក្រុមហ៊ុន ឧបត្ថម្ភបន្ថែមទៀតដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗតាមដែលអាចធ្វើបានហើយត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតនិងសកម្មភាពការងាររបស់សហព័ន្ធឲ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជន ជាតិអន្តរជាតិឱ្យកាន់តែច្រើនទៀតឲ្យកាន់តែច្រើន បន្ថែមទៀត ។
ត្រូវប្រឹងប្រែងរកទីលានប្រកួតប្រភេទកីឡាសីដក់ស្តង់ដារមួយដើម្បីរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ និងសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និង ជួយ លើកកម្ពស់ សុខមាលភាព ដល់ប្រជាពលរដ្ឋឲ្យជៀសឆ្ងាយពីគ្រឿងញៀន ៕សរន / N

Post navigation