Cambodia

សម្រេច​លុបគម្រោង​វិនិយោគ​ដែន​កោះ​ចំនួន​៧​ក្រុមហ៊ុន​

​ដោយ : ​មូល​សម្បត្តិ​/ភ្នំពេញ : គម្រោងដែនសមុទ្រ ដែល​ក្រុមហ៊ុន​ក្នុងស្រុក​និយម​សុំ​អាជ្ញា​បណ្ណ​ពី​រាជរដ្ឋាភិបាល​ទុក យកទៅ​អភិវឌ្ឍ ហើយ​គ្មាន​ដៃគូ​របរ​ទេ​សណាម​ករួ​ម​ដៃ​អភិវឌ្ឍ​ជាមួយ ធ្វើឲ្យ​កោះ​មួយចំនួន​នោះ​ទំនេ​ទុក មេម៉ាយ​ចោល​រាប់​ឆ្នាំ​គ្មាន​រីកចម្រើន​អ្វី​សោះឡើយ​។​

​យោងតាម​រាយការណ៍​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​៩​ខែ ​ឆ្នាំ២០១៨​កន្លងទៅនេះ ​បានបង្ហាញ​ឲ្យឃើញថា​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​(CDC) ​បាន​ឯកភាព​ជាមួយ​ក្រសួងទេសចរណ៍​លុបឈ្មោះ​ក្រុមហ៊ុន​៧ ​ដែលមាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍ តែ​ទុក​កោះ​ចោល​មិន​ព្រមធ្វើ​សោះ​។​ ក្នុងនោះ​មាន​ខេត្ត​កែប​មួយផ្នែក​នៃ​កោះទន្សាយ ​ទំហំ​៥១​ហិកតា​របស់​ក្រុមហ៊ុន​lim Sina investement​។ ​មួយផ្នែក​ទៀត​លើ​កោះទន្សាយ​ដែរ​ទំហំ​៩៥​ហិកតា​ របស់​ក្រុមហ៊ុន​paul cham group និង​កោះត្បាល់​ទំហំ៦.៣០​ហិកតា​របស់​ក្រុមហ៊ុន​kep power supply​។​ចំពោះ​ខេត្តកំពត​មាន​ពីរ​ក្រុមហ៊ុន​គឺ​ក្រុមហ៊ុន​vimean sella នៅលើ​កោះសេះ​ទំ​ហំ៣៨៨​ហិកតា ​និង​មួយផ្នែក​នៃ​កោះសេះ​ដដែល​នេះ​ទំ​ហំ១៣៥​ហិកតា​របស់​ក្រុមហ៊ុន​monorum akphiwat Teschar thoamcheat​ក៏ត្រូវ​លុបចោល​ដែរ ​។ ​ខេត្តកោះកុង​ក្នុង​ដែន​កោះ​ពត​សារ​កណ្តាល​ទំ​ហំ២៣​ហិកតា​របស់​ក្រុមហ៊ុន​Best Transport&services​។ ​ដោយឡែក​ខេត្ត​ព្រះសីហនុ​មាន​កោះ​តា​គៀវ​ទំ​ហំ៣០៧​ហិកតា គម្រោង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​kskw(Cambodia)​ក៏ត្រូវ​លុបចោល​ដែរ​។​

​គេ​មិនដឹងថា​ដែន​កោះ​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​ខាងលើ ​យកទៅ​បង្កក​ចោល​ប៉ុន្មាន​ឆ្នាំ​មកហើយ​នោះទេ​។​មន្ត្រី​ទេសចរ​លោក ​យិន ណាត​ ទទួលគម្រោង​អភិវឌ្ឍ​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​ នៅ​ព្រឹក​ថ្ងៃទី១៧​ខែកញ្ញា​នេះ​។ ​ក៏​ប៉ុ​ន្ត​ទោះជា​យ៉ាងណា នៅមាន​ទីតាំង​ជាច្រើន​ទៀត​ត្រូវបាន​អភិវឌ្ឍ​យ៉ាងច្រើន ​និង​កំពុង​សិក្សា​បន្ត​ជា​ហូរហែរ ៕B

Football news:

Ole Gunnar Solskjaer: no One wins alone, unless you're Maradona
Ocampos on Messi: you Look at him as a God, but he is real. Leo helps the players
Solskjaer on the martial-Rashford-Greenwood trio: Nothing new for Manchester United. Remember Ronaldo, Rooney and Tevez?
Josep Bartomeu: Barcelona have won La Liga 8 times in 11 years. Historic achievement
Lineker on the CAS decision on Manchester City: it's Hard to know what will happen to the FFP rules after this
Holand's busy holidays: first I sawed trees with my father, then I had a fight with a security guard at a night club
Tebas on Manchester City's participation in European competitions: CAS does not meet the arbitration standards