Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច​​ធិបតី ហ៊ុន ម៉ាណែត នឹង​បន្ត​ជួបកម្មករ​កាត់ដេរ ប្រមាណជិត ២ម៉ឺននាក់ នៅខេត្ត​កំពង់ស្ពឺ នាព្រឹកថ្ងៃស្អែក

​​ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹក​ថ្ងៃទី០៩ ខែកញ្ញា​ស្អែកនេះ​។

កម្មករនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ដែលសម្តេចនាយករដ្ឋមន្ត្រី នឹង​ជួបសំណេះសំណាល នៅថ្ងៃស្អែកនេះ គឺ​មកពីរោងចក្រសហគ្រាស ចំនួន ១៤ ដែលមានមូលដ្ឋាន នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រោងចក្រ សហគ្រាស ទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ,រោងចក្រផលិតផលិត​ផលធ្វើដំណើរ និងកាបូប រោងចក្រដេរស្បែកជើង រោងចក្របោះពុម្ពលើសម្លៀកបំពាក់ និងរោងចក្រផលិតគ្រឿងអេឡិចត្រូនិច៕