Cambodia

សម្តេច​ក្រឡាហោម​៖ «​ខ្ញុំ​ហ៊ាន​ធានា ថាឲ្យ​តែ​អ្នកមាន​សមត្ថភាព​គឺ​ខ្ញុំ​ផ្ដល់ជូន »​ ​

ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើ​ការសន្យា​ជាម​ន្ត្រី​ដែល​ស្ថិតនៅក្រោម​ដែន​សម​ត្ត​កិច្ច​គ្រប់គ្រង​របស់​សម្តេ ច​ថាសម្តេច​ហ៊ាន​ធានាថា​ឲ្យ​តែ​អ្នក​ទាំងនោះ​(​មន្ត្រី​) ​ខិតខំ​ធ្វើការ​ងារ​និង​មាន​សមត្ថភាព​គឺ​សម្តេចផ្ដល់ជូន​នៅ​ឋានៈ​តួនាទី​ដែល​ពួកគេ​សក្តិសមនឹង​ទទួលបាន ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អគ្គ​នាយក​នៃ​អគ្គនាយ កដ្ឋាន​ពន្ធនាគា​រនា​រសៀល​ថ្ងៃទី​១០ខែសីហាឆ្នាំ​២០២០នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​សម្តេច​ក្រឡាហោម ស ខេង​បាន​លើកឡើងថា​៖«​ខ្ញុំ​ហ៊ានធានាថា​ឲ្យ​តែ​អ្នក​ទាំងអស់​ខិតខំ​ធ្វើ​ការ ងារ និង មាន​សម​ត្តភាព​គឺ​ខ្ញុំ​ផ្ដល់ជូន​» ។

​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​មន្ត្រី​ដែល​ត្រូវ​បានទទួល​តំណែង​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្មី​គឺ​លោក ឆែម សាវុធ ត្រូវ​ជំនួស​លោក ចាន់ គឹម​សេង ដែល ត្រូវ​ចូលនិវត្តន៍​ហើយ​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ សម្តេច​ក្រឡាហោម​បាន​លើកឡើងថា​តាមពិតទៅ​សម្តេច​មិន​ទាំង​ដែល​ស្គាល់មុខ លោក ឆែម សាវុធ នោះ​ផង​គឺ​សម្តេច​បានឱ្យ​រដ្ឋលេខាធិកា​រ​ពីរ​នាក់​មាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ និងលោក ប៉ា ហមផាន រដ្ឋលេខាធិការ​ទទួលបន្ទុក​ជាង​ញន​ក​ជ្រើសរើស ។ សម្តេច​ក្រឡា ហោម​បាន​លើកឡើងថា​៖​មាន​អគ្គនាយករង​ខ្លះ​ក៏មាន​លក្ខណៈសម្បត្តិ​អាច​ទទួល​តំណែង​នេះ​ក៏ប៉ុន្តែ​អ្នកខ្លះ​មាន​អាយុ សល់​តែ​ប៉ុន្មាន​ខែ​ទៀ​ត្រូវ​ចូលនិវត្តន៍ ។​

​សម្តេច​ក៏បាន​បន្ត​ក្រើនរំលឹក​ទៅដល់​មន្ត្រី​ទាំងអស់​ថា​៖​ប​ច្ច​ប្បន្ន​នេះ​វា​មាន​មន្ត្រី​ខ្លះ​ឡើងបុណ្យ​សក្តិ​ឬ​ឋានៈ​ដោយ​ពឹង​ទៅលើ​សំណើ​ឬក៏​រក​ការ​។ សម្តេច​ក្រឡាហោម ចាត់ទុកថា​មន្ត្រី​ទាំងអស់នេះ​បានគិត​ខុស ។​សម្តេច​ក្រឡាហោម​បន្តថា​៖«​ជា​យោបល់​ខ្ញុំ​កាលណា​យើង​រត់ការ​គឺ​មានន័យថា​យើង​មិន​ទុកចិត្ត​ខ្លួនឯង ហើយ​មិន​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ​និង​ការវាយតម្លៃ​របស់​ថ្នាក់​ដឹក​ចំពោះ​យើង​ដែរ ។ ដូច្នេះ​បាន​ខិតខំ​រត់ការ​ដើម្បី​ឡើង​តំណែង ។​… ដូច្នេះ​កុំ​នាំគ្នា​ធ្វើ​បែបនេះហើយ​ក្នុងនាម​ជា​ថ្នាក់ ដឹកនាំ​ខ្ញុំ​មិន​ផ្អែកទៅលើ​ការរត់​ការ​ឬ​អ្នក​ដែល​ចូល​ផ្ទះ​ខ្ញុំ​ញឹកញាប់​ដែល​យក​អង្ករ​យក​ត្រីងៀត​មកឱ្យ​ខ្ញុំ​ថា​អ្នក​ល្អ​នោះទេ​,​ហើយ​អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការងារ​នោះ​ថា​គ្នា​អាក្រក់​នោះដែរ ។ ទស្សនៈ​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ។​មន្ត្រី​ខ្លះ​គឺ​គាត់​ជួនកាល​ដេក​ដល់​ម៉ោង ១0:00 មិនទាន់​ក្រោក​ពី​ដេក​ផង​ហើយ​ឲ្យ​តែងតាំង​គឺ វា​មិនកើត​ព្រោះ​វា​ជា​រឿង​របស់​ជាតិ​យើង​» ។

​សម្តេច​ក្រឡាហោម​បន្តទៀតថា​៖«​មន្ត្រី​យើង​វា​មាន​ពីរ​គឺ​អ្នក​មុខ​និង​អ្នកការ​,​អ្នក​មុខ​គឺ​ថ្ងៃ​ណា​ក៏​ឃើញ​មុខមក​ដែរ​ប៉ុន្តែ​ដល់​ការងារ​គឺ​មិន​ចំណាប់​នោះទេ​។​ចំណែក​អ្នកការ​គឺ​គេ​មិនចាំបាច់​ទៅ​បង្ហាញមុខ​ច្រើន​តាម​ទូរទស្សន៍​នោះទេ​។​ដូច្នេះ​គេ​ត្រូវ​វាយតម្លៃ​ទៅលើ​អ្នកធ្វើការ​» ៕ BR​

Football news:

Barcelona's Interest in Isak Increased after Koeman's appointment. Larsson has a high opinion of the player (Mundo Seportivo)
Manuel Pellegrini: When you play against Real Madrid and var, it's too much
PSV and Porto are Interested in Barcelona midfielder PUC. He doesn't want to leave the club
Puyol about Barcelona: If we want to win the championship, we need to perform very well
Schalke sacked Wagner. The team has not won the Bundesliga since January
Iacini on 3:4 with Inter: Even a draw would be an unfair result, given how many chances Fiorentina created
Ramos Pro 3:2 with Betis: the Referee tried his best and didn't do anything intentionally