Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា នា​ព្រឹក​នេះ​

Views: 8

ដោយៈ សុផល / ភ្នំពេញ​: សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដេ​ី​ម្បី​ពិភាក្សា និង​អនុម័ត តាម​របៀបវារៈ​មួយចំនួន ដូចខាងក្រោម​៖

រូបភាព (​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា )

១- ការពិនិត្យ​សំណើសុំ​ប្រកាស​ទទួលស្គាល់​៖ លោក ហេង ប៊ុន​ថា​ន់ តំណាងរាស្ត្រ​ថ្មី មណ្ឌល​រតនគិរី ជំនួស​លោក ប៊ូ ឡាំ ដែល​បានទទួល​មរណភាព និង​លោក នុត ជា តំណាងរាស្ត្រ​ថ្មី​មណ្ឌល​រាជធានី​ភ្នំពេញ ជំនួស​លោក ជៀប ស៊ី​វន ដែល​បានទទួល មរណភាព​។​

២- ការពិនិត្យ​សំណើសុំ​ជ្រើសតាំង​៖ លោក ចាន់ យឿន ជា​សមាជិក​គណៈកម្មកា​រ មហាផ្ទៃ ការពារជាតិ និង​មុខងារ សាធារណៈ នៃ​រដ្ឋសភា និង​លោកស្រី ស៊ុន សា​ភឿន ជា​សមាជិក​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ។​

៣- ការពិនិត្យ​សំណេ​ី​សុំ​បញ្ចូល​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ទី​បួន ស្តីពី​វិសោធនកម្ម​កិច្ចព្រមព្រៀង វិនិយោគ​ទូលំទូលាយ​អាស៊ាន ក្នុង​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៦ ។​

៤- ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៦ ។​

៥- ការពិនិត្យ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៨ នីតិកាល​ទី​៦ ចំនួន​៣​រូប ដែលមាន​រាយ​នាម ដូចតទៅ​៖ លោក ពេជ្រ ជីវ័ន អាយុ ៦៩ ឆ្នាំ លោក សៀង ស៊ុត​ថង អាយុ ៧០ ឆ្នាំ និង​លោក ស៊ូ ភិរិន្ទ អាយុ ៧០ ឆ្នាំ​។​

៦- ការកំណត់​កាលបរិច្ឆេទ បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៦ និង​របៀបវារៈ​សម័យ​ប្រជុំ​លេីក​ទី​៨ នីតិកាល​ទី​៦ ៕ V / N

រូបភាព( សកម្មភាពប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា )

Post navigation