Cambodia

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោកនាយក​ដ្ឋ​មន្ត្រី​វៀតណាម​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វិ​ដេ​អូ​

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ជួប​សន្ទនា​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​តាម​ប្រព័ន្ធ​វិ​ដេ​អូ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​រាត្រី​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ​បានបញ្ជាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ជាណា​ចក្រ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក ដែលជា​ក្តីកង្វល់ និង​ផលប្រយោជន៍​រួម រាប់បញ្ចូល​ទាំង​កិច្ចសហការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​វៀតណាម​ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាពិសេស​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​លើ​ការរីកចម្រើន​ដ៏​ល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​វៀតណាម​នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​និង​បាន​ឯកភាព​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ទូលំទូលាយ​និង​ស៊ីជម្រៅ​ក្នុង​ស្មារតី​នៃ​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​សិ្ថ​រ​ភាព​យូរអង្វែង​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សង្កត់ធ្ងន់​នូវ​សារសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ទិស​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​គោលបំណង​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​-​ស្ថាប័ន​នានា​និង​អាជ្ញាធរ​ថ្នាក់​ខេត្ត នៃ​ប្រទេស​រៀងៗ​ខ្លួន ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ធុរជន​ក៏ដូចជា​លើកកម្ពស់ ការអនុវត្ត​វិធានការ​បង្ការ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អះអាង​សាជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តំបន់​ព្រំដែន​។  

​ថ្នាក់ដឹកនាំ​ទាំងពីរ​បានកត់សម្គាល់​ដោយ​ពេញចិត្ត​ដែល​កម្ពុជា​និង​វៀតណាម​បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែល​បានផ្តល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​សម្របសម្រួល​ឲ្យ​និស្សិត​កម្ពុជា​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​

​វៀតណាម​វិញ​។ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សាបាន​នូវ​ស្ថិរភាព សេដ្ឋកិច្ច និង​សង្គម​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ក្នុង​ពិភពលោក​។​

​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​អបអរ​សារ​ទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លើ​ពិធីសារ​ទទួលស្គាល់​ការ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឆ្នាំ​២០១៩​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​នូវ​សារសំខាន់​នៃ​ការផ្លាស់ប្តូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ព​ន្លឿ​ន​នីតិវិធី​ដើម្បី​ផ្លាស់ប្តូរ​លិខិត​តូប​ករ​ណ៍ នៃ​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញបន្ថែម និង​ពិធីសារ​ឆ្នាំ​២០១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន​១៦%​ក្នុង​គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា – វៀតណាម​លើក​ទី​១៨ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ប្រទេស​កម្ពុជា​។

Football news:

Pep Guardiola: Tuchel is an exceptional coach. I am sure he will succeed with Chelsea
Flick's future in Bayern is in doubt. He has a difficult relationship with Salihamidzic
Mikhailovich's autobiography - 🔥 Was friends with a criminal boss, rushed to the Inter locker room to deal with Ibra, defeated leukemia
Chelsea's chances of signing Alaba have increased since Tuchel's arrival. Real Madrid is also Interested in the player
Solskjaer about Greenwood: We're talking about the syndrome of the second season. I have always believed that 99% of the effort is 100% of the failure
Oscar: Salah at Chelsea was unstoppable in training, but on the pitch he was timid. Not enough confidence
Koeman on Barca's debts: We helped the club by lowering salaries. This situation is not only here - everyone is suffering because of the coronavirus