Cambodia

សម្តេច​តេ​ជោ​: អ៊ី ឈាន និង សុខ ភាព គឺ​តួអង្គ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ​ចេញ​ជា​រូបរាង​ឡើង​

ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​បន្ទាយ​មាន​ជ័​យៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកសរសើរ លោក អ៊ី ឈាន និង សុខ ភាព ដែលជា​អតីត​មេ​ខ្មែរក្រហម​នៅ​តំបន់​ម៉ាឡៃ និង​ប៉ៃលិ​ន​ថា “​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ដាក់ចេញ​និង​ដឹកនាំ​ដោយ​ខ្ញុំ​ផ្ទាល់ បើ​គ្មាន​តួអង្គ អ៊ី ឈាន និង សុខ ភាព ទេ ប្រហែលជា​នយោបាយ​ឈ្នះ​ឈ្នះ​មិន​បានចេញ​ជា​រូបរាង​ទេ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០២០ នៅក្នុង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​ខ្ញុំ​គួរតែ​និយាយ​បន្តិច​​ មកដល់​ទីតាំង​ប្រវត្តិ សាស្ត្រ​នេះ​ទៅហើយ ថ្ងៃនេះ​ក៏មាន​វត្តមាន​របស់ អ៊ី ឈាន និង សុខ ភាព​, ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ដាក់ចេញ និង​ដឹកនាំ​ដោយ​ខ្ញុំ​ផ្ទាល់ បើ​គ្មាន​តួអង្គ អ៊ី ឈាន និង សុខ ភាព ទេ ប្រហែលជា​នយោបាយ​ឈ្នះ​ឈ្នះ​មិនបាន​ចេញ​ជា​រូបរាង​ទេ​”​។

​សម្តេច​បន្តថា “​ប៉ុន្តែ​នៅ​ប៉ៃលិន មោង នៅ​ម៉ាឡៃ​នេះហើយ​ជាការ​ចាប់ផ្ដើមនៃ​ការ​អនុវត្ដ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ដំណើរការ​ផ្ដាច់ខ្លួន ដើម្បី​រួមចំណែក​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​៥០០​ឆ្នាំ​របស់​កម្ពុជា​។ សម្តេច​បន្តថា ប្រតិបត្តិ​ករ​ទាំងអស់​សុទ្ធ​តែមាន​ចំណែក ​មិន​ថា​ប្រតិបត្តិ​ករពី​សំណាក់​រាជរដ្ឋាភិបាល​ទេ អ្នក​នៅក្នុង​ជួរ​ខ្មែរក្រហម​ដែល​បាន​ផ្ដាច់ខ្លួន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល គឺ​សុទ្ធ​តែមាន​ចំណែក​ទាំងអស់​។ ឥឡូវនេះ ២៤​ឆ្នាំក្រោយ បើ​យើង​គិតពី​សមាហរណកម្ម​ឆ្នាំ​១៩៩៦ មកដល់ពេលនេះ​គឺមាន​រយៈពេល ២៤​ឆ្នាំ​បានប្រែក្លាយ​ទឹកដី​ស្រុក​ម៉ាឡៃ ដែលជា​កន្លែង​ប្រយុទ្ធ​ដ៏​ក្តៅគគុក ទៅជា​តំបន់​មានការ​អភិវឌ្ឍន៍​មួយ ដែល​នេះ​បង្ហាញ​អំពី​មោទនភាព​របស់​ជាតិ​សាសន៍​យើង​”៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Goodbye, Dad Buba Diop. Thanks to you, I lived the most memorable tournament of my childhood
Nuno about 2:1 with Arsenal: We played amazing, very proud. Jimenez recovered
Arsenal scored 13 points in 10 opening matches - the worst result in 39 years
West Brom can be bought by us investors. The Chinese owner of the club wants 150 million pounds
Lampard on Mourinho's words about ponies: You have Kane, Son, bale and alli. We are all fighting to win the Premier League
Mourinho on winning the Premier League: Tottenham are not in the race, because we are not a horse, but a pony
Laurent Blanc: I will return to football, but in children's. Now coaches are being asked to increase the cost of players, I don't like it