ដោយៈតារារិទ្ធ-គូលែន/សៀមរាបៈ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង សង់និងកែលំអរផ្លូវ៣៨ខ្សែ និង កែលម្អដងស្ទឹងសៀមរាបនាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដើម្បីឈ្នះកូវីដ-១៩ ត្រូវតាំងខ្លួនជា អ្នកចាញ់ តាំងខ្លួនជាអ្នកខ្លាច តែមិនមែនជាការតក់ស្លុតកនិងភ័យស្លន់ស្លោបាត់ម្ចាស់ការនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ “នេះជាបណ្ដាំរបស់ខ្ញុំដើម្បីយកឈ្នះទៅលើកូវីដ-19 នេះ”។ សម្តេចបន្តថា ដោយសារតែយើងខ្លាចទើបយើងពាក់ម៉ាស ដោយសារតែយើងខ្លាចទើបយើងលាងដៃនឹងអាកុល ៕