Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចពិជ័យសេនាទៀ បាញ់៖ អាស៊ានប៉ារ៉ាហ្គេមអត្តពលិក តិចជាងស៊ីហ្គេមមែន តែព្រឹត្តិការណ៍នេះ នៅតែមានភាពអស្ចារ្យ

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងកិច្ចប្រជុំថ្ងៃទី២៦ ឧសភា ម្សិលមiញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំ អាស៊ានប៉ារ៉ាហ្គេម​លើកទី១២ បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ២០២៣ មាន ១១ ប្រទេស ចូលរួមប្រកួតដូចស៊ីហ្គេមដែរ ប៉ុន្តែចំនួនប្រតិភូអត្តពលិក ពិការ មានចំនួនតិចជាង តែព្រឹត្តិការណ៍នេះ នៅតែមានភាពអស្ចារ្យ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា គឺនឹងមានប្រតិភូ កីឡាករ កីឡាការិនីពិការ សរុបមានប្រមាណ ២.៦០០ នាក់ ប៉ុណ្ណោះ ក្នុងនោះ អត្តពលិកសរុបប្រមាណ ១.៤០០ នាក់ តែស៊ីហ្គេមលើកទី៣២ មានប្រតិភូចូលរួមជាង ១៥.០០០ នាក់។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថាៈ នេះជាកិច្ចប្រជុំ មានសារៈសំខាន់ ដោយត្រៀម រៀបចំព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួល បន្តិចបន្តួចប៉ុណ្ណោះ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឆ្លងកាត់តាមបទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នា ដឹងហើយថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមាន ពិការភាព ហើយការប្រកួតលើវិញ្ញាសា ក៏ខុសគ្នា ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងមកដែរ។

ម្យ៉ាងទៀត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ដែលកម្ពុជា ត្រៀមរៀបចំនេះ កំពុងរៀបចំឱ្យបានសមរម្យ លើពិធីបើក-បិទដែរ ពោលគឺ មានលក្ខណៈពេញលេញ ដូចស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង នៃអាស៊ាន ប៉ារ៉ាហ្គេម នឹងត្រូវទៅតាមតម្រូវការ មិនឱ្យខុសទម្រង់ នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះ គឺមានការសហការគ្នា យ៉ាងស្អិតល្មួតជាមួយ គណៈកម្មាធិការជំនាញបច្ចេក ទេស ដើម្បីត្រៀមខ្លួនឱ្យបានរួចហើយៗ នឹងចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣»។ អ្វីដែលវាថយ គឺចំនួនទីលានប្រកួត។

អាស៊ានប៉ារ៉ាហ្គេមនេះ មិនមានការរៀបចំ នៅតាមខេត្ត ដូចស៊ីហ្គេមនោះទេ ដោយរៀបចំ តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុឡាដ្ឋានជាតិអូឡាំពិក និងទីលានមួយចំនួន ដែលត្រូវបានរៀបចំរួច
រាល់ហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបថាៈ សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនា ពិធីបើក បិទ និងការប្រកួតអាស៊ាន ប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមក ដូចគ្នាផងដែរ៕ V / N

Post navigation