Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មីឆ្នាំ២០២៣

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី៨ខែកញ្ញាឆ្នាំ ២០២៣ បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មីឆ្នាំ២០២៣ ដោ យឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹត្យភាពតម្លាភាពនិងយុត្តិធម៌សម្រា ប់មន្រ្តីថ្មី។

ការចេញបទបញ្ជាភ្លាមៗធ្វើឡើងបន្ទាប់ ពីសម្តេចអធិបតីនាយករដ្ឋមន្រ្តីទទួលបា ននូវសំណើពីក្រសួងចំនួន៣តាមរយៈក្រសួងមុខងារសធារណៈដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣។

សម្តេចធិបតីបានបញ្ជាក់ថា «ដោយ សារការជ្រើសរើសមន្រ្តីរាជការគឺជាកិច្ចការសំខាន់ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើងនៅក្នុងអាណត្តិថ្មីខ្ញុំសូមផ្អាកនូវការជ្រើសរើស មន្រ្តីទាំងក្នុងផែនការឆ្នាំ ២០២៣ដែលនៅសេសសល់សម្រាប់ត្រៀមរៀបចំពេលក្រោយ”។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្តថា គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រ ង់មន្រ្តីមុខងារសាធារណៈដែលក្នុងនោះសំខាន់គឺការប្រឡងឱ្យមានសុក្រឹតភាពគឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មីអញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តងគឺខ្ញុំសូមផ្អាកការប្រឡងជ្រើសរើស មន្រ្តីចាប់ពីពេលនេះទៅរហូតដល់ការរៀ បចំគណៈកម្មការនិងយន្តការថ្មីដែលរៀ បចំក្នុងពេលឆាប់ខាងមុខរួច”៕

Post navigation