Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់នៅឆ្នាំ ២០២៣

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ឆ្នាំ២០២៣នេះក្រោមយុទ្ធនាការ“ឆ្នាំទស្សនាកម្ពុ ជា ២០២៣ (Visit Cambodia Year 2023)”កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់កើនឡើង១២០ភាគរយនិងទេសចរជាតិប្រមាណ១៧លាននាក់និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសច រណ៍និងការវិនិយោគ បៃតង”ថ្ងៃទី ២៧ ខែ កញ្ញា ២០២៣ ។

សម្តេចធិបតីថ្លែងថា៖«ជាលទ្ធផលរយៈពេល៨ខែឆ្នាំ២០២៣នេះកម្ពុជាបានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់កើនឡើង២៥០,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ក្នុងកម្រិត ៨០ភាគរយនៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ ១២,៣៨ លាននាក់កើនឡើង ៦២,៥ភាគរយ ។ ឆ្នាំ២០២៣នេះក្រោមយុទ្ធ នាការ“ឆ្នាំទស្សនាកម្ពុជា ២០២៣(Visit Cambodia Year 2023)”កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់កើនឡើង ១២០ភាគរយនិងទេសចរជាតិ ប្រមាណ ១៧លាននាក់និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់» ។

សម្តេចធិបតីបន្តថា៖ប្រធានបទឆ្នាំ២០២៣ នេះពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀតពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋ កិច្ចបៃតងក៏ដូចជាការ គិតគូរដល់គំរូនៃការវិនិយោគថ្មីដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និង ចីរភាពកាន់តែប្រសើរ ។
សម្តេចធិបតីបន្តថា៖ជាការពិតណាស់ក្នុងមួយទសវត្សរ៍ចុងក្រោយនេះវិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកៈ ។ ប៉ុន្តែជាអកុសល ការរីកចម្រើនន វិស័យនេះត្រូវ បានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ ១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាននិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ជាការកត់សម្គាល់វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុង វិស័យនេះ។

សម្តេចធិបតីបន្តថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាអាណត្តិទី ៦ នៃរដ្ឋសភាកន្លង ទៅកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពដោយផ្តល់នូវភាពអំណោយផល ដល់ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឱ្យកត់ សម្គាល់ ៕

Post navigation