Views: 1
ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាៈ ថ្ងៃទី ១៤ ខែកញ្ញា សម្តេច នឹងអញ្ជើញទៅចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងគុនមីង ប្រទេសចិន។ ការទៅចូលរួមនេះ គឺដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។
សម្តេច បានបន្តថាៈ ការទៅលើកនេះ យើងកាត់បន្ថយចំនួនមន្រ្តី ទៅចូលរួម ដើម្បីកាត់បន្ថយការចំណាយ របស់រាជរដ្ឋាភិបាល ។
សម្តេចធិបតី ក៏បានសុំឲ្យក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរកការពង្រឹង ការនាំចេញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ៕/V/r




