Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រកាសធ្វើកំណែទម្រង់ ការ ប្រឡងចូលក្របខណ្ឌរដ្ឋត្រូវឈរលើគោលការណ៍ «ចេះគឺជាប់»

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មីគឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធា រណៈនិងការប្រឡងជ្រើសរើសមន្រ្តីចូលក្របខ័ណ្ឌ។

សម្តេចធិបតីមានប្រសាសន៍ថា៖” ដំបូងយើងត្រូវប្រឡង រៀបចំយន្តការថ្នាក់កណ្តាលស្រដៀងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ។ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នាធ្វើយ៉ាងណា ដើម្បី ធានាឱ្យបាននូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះគឺជាប់» នេះហើយជាគោលការណ៍ របស់យើង”។

សម្តេចបានបញ្ជាក់ថាចាប់ពីពេល នេះទៅគឺមានយន្តការ តែមួយនៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវ ប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌយន្តការថ្នាក់ជាតិឱ្យបានយុត្តិធម៌។ដោយឡែកមន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូន ក្រសួងស្ថាប័នបន្តធ្វើនីតិវិធីប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។

សម្តេចធិបតីបន្តថាការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំង ចាស់និងថ្មី ដើម្បីធ្វើការជាមួយគ្នានឹងបន្តពិនិត្យមើល ដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យ មាន តែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើ កទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង៕សរន / N

Post navigation