Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែ លបានផ្តល់ជូនឡើងវិញនូវ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិកតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

សម្តេចធិបតីបានលើកឡើងបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗដូចជា ៖ (១)ការកែលម្អការផ្ដល់ សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋនិងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារនិងការប្រយុទ្ធនឹងជំងឺរបេង និង (៤)ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម  ។

គួររំលឹកជូនថាក្នុងឱកាសចូលរួមមហាសន្និបាតលើក៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ដែលក្នុងជំនួបនោះលោកស្រី  វ៉ិចតូរីយ៉ា នូលលែន បានប្រកាសផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ជំនួយប្រមាណ ១៨ លានដុល្លារអាមេរិកតាមរយៈ USAIDដល់កម្ពុជា  ។

លោកជំទាវ វ៉ិចតូរីយ៉ា នូលែន កាលនោះបានជម្រាបសម្ដេចធិបតី ថាអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរតាម រយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។ កិច្ចពិភាក្សានោះក៏បាន ផ្តោតលើការរិះរកវិធីនិងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត៕

Post navigation