Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតី៖ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានកាតព្ធកិច្ចគិតគូរ អំពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ

Views: 13

ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថាៈ ការខិតខំចរចាជាមួយមេដឹកនាំប្រទេសនានា គឺទាក់ទាញការវិនិយោគ ការទិញស្រូវ អង្ករពីកម្ពុជា ​នេះជាកាតព្វកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវគិតគូរពីផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ។

សម្តេចធិបតី បានបន្តថាៈ សម្តេចបានជួបជាមួយប្រធានាធិបតីហ្វីលីពីន បាននិយាយពី វិស័យសេដ្ឋកិច្ច និងទេសចរណ៍។ សម្តេចបានសុំឲ្យហ្វីលីពីន ជំរុញមានការហោះហើរ ត្រង់ឲ្យបានច្រើន ពីម៉ានីឡាមកភ្នំពេញ និងពីសេរប៊ូ មកសៀមរាប ដើម្បីបង្កើនចំនួន ទេសចរ និងការវិនិយោគ ពីហ្វីលីពីន មកកាន់កម្ពុជា។

ជំរុញការតភ្ជាប់វិស័យថាមពល ដើម្បីកាត់បន្ថយនូវតម្លៃផលិត ដើម្បីបង្កើតរោងចក្រ និងសហគ្រាស និងបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋ។ ជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីឲ្យវិស័យកសិកម្មយើងរីកចំរើន ដើម្បី បង្កើតការងារ ក្នុងវិស័យកសិកម្ម កាន់តែទាក់ទាញ ។

វិស័យការងារ សម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េ និងនាយករដ្ឋមន្ត្រីជប៉ុន។ ជាពិសេសកូរ៉េ បានលើកសូមឱ្យគាត់ពិចារណា បង្កើនកូតាពលករកម្ពុជា ឲ្យបានច្រើន ទៅធ្វើការនៅកូរ៉េ និងជប៉ុន ។ ហើយគាត់ក៏បានយល់ ព្រមពិនិត្យមើលដើម្បីបើកទូលាយ កូតា សម្រាប់ពលករកម្ពុជា ទៅធ្វើការបន្ថែមទៀត នៅកូរ៉េ និង ជប៉ុន ។

នេះវាជាកាតព្វកិច្ចរបស់មេដឹកនាំនីមួយៗ ដែលខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវគិតអំពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ទាំងអស់នេះហើយ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣៕/V/r

Post navigation