Views: 19
ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផល ជោគជ័យ នៃបេសកម្មក្រៅប្រទេសរបស់ខ្ញុំ គឺមិនមែនសម្រាប់ខ្ញុំទេ គឺសម្រាប់ប្រជាជន កម្ពុជាទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា ។
សម្តេចធិបតី ក៏បានអរគុណប្រជាពលរដ្ឋទូទាំងប្រទេស និងសារព័ត៌មានបរទេស មួយចំនួន តាមរយៈព័ត៌មានបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃបេសកកម្មនេះ។

សម្តេចធិបតី បានបន្តថាៈ យើងបានទទួលនូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពី បណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក ដែលចូលរួមនៅក្នុងកិច្ចប្រជុំនោះ។ ទាំងប្រទេសមហាអំណាច មានអាមេរិក ជប៉ុន ចិន។ កន្លែងខ្លះ យើងបានជួបទ្វេភាគី កន្លែងខ្លះ រយៈពេលខ្លី យើងបានជួបនិយាយគ្នា ។
សម្តេច បានបន្តថាៈ សម្តេចទៅ ដើម្បីបញ្ជាក់ជំហររបស់កម្ពុជា ក្នុងរក្សានូវសន្តិភាព និងស្ថេរភាព នៅក្នុងតំបន់ ដើម្បីផលប្រយោជន៍ នៃបណ្ដាប្រទេសក្នុងតំបន់ ៕/V/r

