Views: 15
ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាត ឱ្យរៀបចំធ្វើលិខិតឆ្លងដែន (passport) នៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពី ប្រទេសកូរ៉េតែម្ដង ដើម្បីកុំឲ្យបងប្អូន មានការលំបាកក្នុងការធ្វើប៉ាស្ព័រ ។
សម្តេចធិបតី បានបន្តថាៈ បងប្អូនយើងធ្វើការនៅក្រៅប្រទេស ពិសេសនិយាយពីកូរ៉េ គឺសូមឱ្យឯកអគ្គរដ្ឋទូត ត្រូវយកចិត្តទុកដាក់ពលកររបស់យើង ។

សម្តេចធិបតី បានបន្តថាៈ បញ្ហាកង្វល់ និងការលំបាករបស់បងប្អូនពលករ នៅកូរ៉េ គឺបញ្ញាលិខិតឆ្លងដែន និងលិខិតថ្កោលទោស ។ “ខ្ញុំសុំឲ្យបង្កើតកន្លែងធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេសតែម្ដង គឺចាប់ផ្តើមពីកូរ៉េតែម្តង “។
សម្តេចធិបតី បានបន្តថាៈ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាកង្វល់សន្តិសុខ យើងនឹងបញ្ជូន មន្ត្រីអត្តសញ្ញាណកម្ម ទៅធ្វើការនៅទីនោះ ដើម្បីពិនិត្យលើការងារនេះតែម្ដង ។ ព្រោះការលំបាករបស់បងប្អូន ប្រឈមខ្លាំង គឺការធ្វើប៉ាស្ព័រ ។ កន្លងមក បងប្អូនខ្លះ ត្រូវពន្យារប៉ាស្ព័រ ត្រូវធ្វើប៉ាស្ព័រ ធ្វើឲ្យបងប្អូន ត្រូវបានបាត់បង់ការងារធ្វើក៏មាន ។ មួយទៀត លិខិតថ្កោលទោស បងប្អូនត្រូវជិះយន្តហោះ មកយកលិខិតថ្កោលទោស នៅកម្ពុជា ។ រួមទាំងបែបបទបំពេញក្រសួងយុត្តិធម៌ ដែលត្រូវធ្វើពីរបីដង បើសិនជាឯក សារខុសទៀត គឺត្រូវចំណាយពេលច្រើន។ ដូច្នេះយើងត្រូវគិតឡើងវិញ ដោយបង្ករការ ងារស្រួល ដោយកាត់បន្ថយតម្លៃ និងពេលវេលា សម្រាប់ការធ្វើប៉ាស្ព័រ និងលិខិតថោ្កលទោស ។
សម្តេច បានបន្តថាៈ ទទឹ្ទមនឹងការយកចិត្តទុកដាក់ ពីការពិបាកទៅលើបងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងវិស័យកសិកម្ម និងការបណ្ដុះបណ្ដាលយុវជន រួមទាំងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធសុខភាពមន្ត្រីរាជការ កម្មករ និយោជិត ។ នៅក្រៅប្រទេស យើងត្រូវបានត្រូវគិតគូរ អំពីការគាំពារចំពោះ គាត់។ យើងត្រូវធ្វើការងារពីការងារទំនាក់ទំនងការទូត និងការពង្រីកកិច្ចសហប្រតិបត្តិ ការ ដែលវិស័យសេដ្ឋកិច្ច ។ទី២.គឺកិច្ចការពារពលកររបស់យើង ដែលរស់នៅធ្វើការ នៅក្រៅប្រទេស យើងត្រូវតែបន្តជួយពួកគាត់ នេះជាកាតព្វនកិច្ចរបស់រាជរដ្ឋាភិបាល ៕/V/r



