Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតីៈ ” កំណែទម្រង់ គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នា គឺដើម្បីកំណែទម្រង់ “

Views: 5

ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ កំណែទម្រង់ ពិតជាមានការលំបាកណាស់ គឺទាមទារការប្តេជ្ញា និងការចូលរួម និងមាន ចក្ខុវិស័យច្បាស់លាស់ ។

សម្តេចធិបតី បានបន្តថាៈ កំណែទម្រង់ គឺពិតជាលំបាកណាស់ ដូចនេះត្រូវទាមទារ ៖
ទី១.ត្រូវមានចក្ខុវិស័យច្បាស់លាស់ ហើយត្រូវឈរលើមូលដ្ឋានច្បាស់លាស់ ហេតុផល ច្បាស់លាស់ ហើយហេតុផលនេះ គឺដើម្បីបង្កើនភាពប្រកួតប្រជែង ប្រសិទ្ធភាពការងារ ស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋរបស់យើង។

ទី២.ត្រូវមានភាពដាច់ខាត ប្ដេជ្ញាធ្វើទាំងអស់គ្នា ។ សម្តេចបានបន្តថាៈខ្ញុំមិនព្រួយជាមួយ អ្នកឯងទេ គឺត្រូវតែកាប់ បើដល់ពេលហើយ មិនកាប់ , ទុកឲ្យខ្ញុំកាប់ជំនួសហើយ …។ ព្រោះកន្លែង កាប់នោះ គឺមានមនុស្សច្រើន ណាស់ ចង់បាន ។ មានតែម្ដងទេ ត្រូវរក្សាវាឲ្យបានល្អ ។

សម្តេចបានបន្តថាៈ ខ្ញុំមិនមែនកាត់ដៃកាត់ជើងអ្នកណាទេ ប៉ុន្តែត្រូវបង្ហាញឆន្ទៈ ក្នុងការប្ដេជ្ញាធ្វើ និងហ៊ានអារកាត់ អនុវត្តឲ្យត្រូវគោលនយោបាយ រាជរដ្ឋាភិបាល អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់។ សម្តេច បានបន្តថាៈ បើមានការសម្រេចហើយត្រូវអនុវត្តន៍ ឲ្យបានតាមគោលការណ៍ “មិនត្រូវដុតឱ្យខ្លោច រោចឱ្យឆៅ ” នោះទេ ។

សម្តេចធិបតី បានបន្តថាៈ បើការអនុវត្តទៅប៉ះពាល់អ្នកណា គឺខ្ញុំជាអ្នកទទួលខុសត្រូវ ព្រោះខ្ញុំជាអ្នកដាក់ចេញ នូវគោលនយោបាយនេះ ។ មួយថ្ងៃ មានតែ ២៤ ម៉ោងទេ បើយើងខ្លាច គឺយើងនឹងខាត ២៤ ម៉ោង ។ ប្រទេសជិតខាង គេប្រើរយៈពេល ១ ម៉ោង អភិវឌ្ឍន៍ប្រទេសគេ ដល់យើងយឺតជាងគេ ១ម៉ោង គឺការប្រកួតប្រជែង ធ្វើឲ្យយើង ខាតបង់ច្រើន ។

ទី៣.ត្រូវការចូលរួមទាំងអស់គ្នា។ ការធ្វើកំណែទម្រង់នេះមិនអាចតែខ្ញុំម្នាក់ ឯងទេគឺទាំង អស់គ្នា មិនអាចតែមន្រ្តីរដ្ឋាភិបាលទេ គឺត្រូវការប្រជាពលរដ្ឋទាំងអស់ចូលរួមផងដែរ ។

សម្តេចធិបតី បានបន្តថា៖ ការធ្វើនេះ ដើម្បីកូនចៅរបស់យើង ទៅអនាគត លប់បំបាត់ ភាពអយុត្តិធម៌សង្គម តម្លាភាព និងភាពស្មើគ្នា គឺវាចេញពីយើងទាំងអស់គ្នា។ ដើម្បីបង្កើតផ្នត់គំនិត ប្រកួតប្រជែកត្រឹមត្រូវ ជាងការប្រកួតប្រជែងពីខាងក្រោយខ្នង ។

សម្តេចធិបតី បានបន្តថាៈ “កំណែទម្រង់ គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នា គឺដើម្បីកំណែទម្រង់” ៕ V / N

Post navigation