Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតីជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ជាមួយប្រទេសគុយបា

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោ បាយលើកទី ៣ រវាងក្រសួងការបរទេសកម្ពុជានិងគុយបានៅក្នុងពេលឆាប់ៗខា ងមុខដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

ការជំរុញបែបនេះធ្វើនៅក្នងជំនួបពិភា ក្សាការងារតាមទូរស័ព្ទរវាងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោក មីហ្គែល ឌីយ៉ាស -ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធា នាធិបតីនៃសាធារណរដ្ឋគុយបានាល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ ។

លោកប្រធានាធិបតីគុយបាបានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចធិប តីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានផ្តាំផ្ញើនូវការសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកប្រធានាធិបតីក៏បានគូសបញ្ជា ក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសា ស្ត្រដ៏យូរលង់និងអំពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា។ទន្ទឹមគ្នានេះ, លោកប្រធានាធិប តីក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅសាធារណរដ្ឋគុយបាកាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរដូចស្តែងឡើងតាមរយៈការចុះអនុស្ស រណៈនៃការយោគយល់គ្នាលើវិស័យជាច្រើនដូចជា កសិកម្ម, សុខាភិបាល,អប់រំនិងកីឡាជាដើម។

ជាការឆ្លើយតបសម្តេចធិបតីបានថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ,ការអបអរសាទរនិងបានជម្រាបជូនលោកប្រធានាធិបតីផង ដែរនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិ សាស្ត្រល្អៗ,សម្តេចធិបតីបានសម្តែងនូវការអរគុណចំពោះជំនួយឧបត្ថម្ភនិងការគាំទ្ររបស់គុយបាក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុតជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហមដែលទាំង អស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាពនិងមិត្តភាពដ៏រឹងមាំរវាងប្រទេ សនិងប្រជាជនទាំងពីរ ។ ក្នុងឋានៈជានា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចធិបតីបានអះអាងអំពីស្មារតីនៃការបន្តនិងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ព្រមជា មួយនឹងទិសដៅក្នុងពង្រីកបន្ថែមនៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។

ក្នុងន័យនេះសម្តេចធិបតីបានគាំទ្រនិងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោ បល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនៅក្នុងពេលឆាប់ៗខាងមុខដើម្បីជំរុញការអនុ វត្តអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងនានាដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធ ផលខ្ពស់។

នៅក្នុងជុះនួបនោះលោកប្រធានាធិ បតីបានអញ្ជើញសម្តេចធិបតីធ្វើ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាក្នុងពេល សមស្របណាមួយ។ជាការឆ្លើយតបនឹងការអញ្ជើញ,សម្តេចធិបតីបានថ្លែងអំណរគុណនិងបានគូសបញ្ជាក់ថាសាធារណ រដ្ឋគុយបាជាប្រទេសដែលសម្តេចធិបតី មានបំណងចង់អញ្ជើញទៅហើយសម្តេ ច ធិបតីនឹងកំណត់ពេលវេលាសមស្របណាមួយក្នុងពេលឆាប់ខាងមុខ៕

Post navigation