Views: 1
ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ កម្ពុជា ត្រូវបានវាយតម្លៃស្មើមុខស្មើមាត់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ត្រូវបានឱ្យតម្លៃស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ដូចបណ្តាប្រទេសដទៃទៀតដែរ។
សម្តេចធិបតី បានបន្តថាៈ មានអ្នកខ្លះ បាននិយាយថា កម្ពុជាមិនត្រូវបានទទួលស្វាគមន៍ នៅក្នុងកិច្ចប្រជុំអាស៊ាននោះទេ ។ សម្ដេចធិបតី បញ្ជាក់ថាៈ គ្រាន់តែពិធីទទួលស្វាគមន៍ ពេលទៅដល់លើកម្រាលព្រំក្រហម ត្រួតពុល ហើយនិងឡានដាក់ទង់ជាតិកម្ពុជា គឺវាគ្រប់គ្រាន់ណាស់ ក្នុងការបញ្ជាក់យើង ជារដ្ឋាភិបាលស្របច្បាប់ ហើយកន្លែងដែល ខ្ញុំអង្គុយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏បានបង្ហាញថា ខ្ញុំជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ខ្ញុំមិនមែនជាតំណាង ដែលត្រូវគេរៀបចំកៅអី ឲ្យអង្គុយនៅខាងក្រោយនោះទេ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែង ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន នៅក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣៕/V/r




