Views: 1
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត បានស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជាទំនាក់ទំនង“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើបែ បនេះនៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោក គីម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនៅល្ងាចថ្ងៃទី៨កញ្ញា ឆ្នាំ២០២៣នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។
ជាកិច្ចចាប់ផ្តើមសម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោ ក គីម ជីន លូ និងគណៈប្រតិភូដែលបា នមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបា នទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កាតាមរយៈជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភានិងសម្តេចតេជោ ហ៊ុន សែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ។
សម្ដេចធិបតីក៏បានជម្រាបជូនលោក គឹម ជីន លូ ផងដែរអំពីជំនួបទ្វេភាគីដ៏ល្អប្រ សើររវាងសម្ដេចនិងលោកប្រធានាធិបតី យួន ស៊ក យ៉ល នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងអំឡុ ងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោក គីម ជីន លូ បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកា លទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ហើយលោកជឿជាក់ ថាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចធិបតីកម្ពុជានឹងអាចសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។
លោកក៏បានលើកអំពីការរីកចម្រើននៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេ សទាំងពីរនៅឆ្នាំ ១៩៩៧។ជាមួយគ្នានេះរដ្ឋាភិបាលនិងរដ្ឋសភានៃសាធារណ រដ្ឋកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងសមភាគីកម្ពុជាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងសង្ឃឹមថា កូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នាទៅវិញទៅ មកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គសម្រាប់វិបុលភាពនិងការអភិវឌ្ឍ នាពេលអនាគត។
សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលតែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជានិងបានបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះគឺមិនអាចកាត់ផ្តាច់ចេញពីការគាំ ទ្ររបស់រដ្ឋាភិបាលនិងប្រជាជនកូរ៉េនោះឡើយ។
សម្តេចធិបតីនិងលោក គីម ជីន លូ បានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិ បត្តិការបន្ថែមចំពោះវិស័យយោធា សេដ្ឋ កិច្ចនិងការផ្សារភ្ជាប់រវាងប្រជាជននិងប្រ ជាជន។ ជាក់ស្ដែងសម្ដេចធិបតីបានស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េឱ្យក្លាយទៅជា“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងបានស្នើដល់ភាគីកូរ៉េពង្រីកបន្ថែមនូវទំនាក់ ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរដូច ជាដំណើរទស្សនកិច្ចរបស់កងនាវានៃកងទ័ពជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើ ម។ សម្ដេចធិបតីក៏បានឯកភាពតាមការលើកឡើងរបស់លោក គីម ជីន លូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទទៀតដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរនិងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារនិងពិចារណាបង្កើនកូតាដល់ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។ក្រៅពីនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការពង្រីកការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជនដោយកម្ពុជាបន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារ ណរដ្ឋកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកនៅទីក្រុងប៊ូសានឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជាក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យាទំនើបៗក៏ដូចជាការវិនិយោគលើសេដ្ឋកិច្ចបៃតងនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕