Cambodia

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារទឹកជំនន់ចំនួន១,៣៨២គ្រួសារ មកពី៤៦ភូមិ ៦សង្កាត់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខនេះ បានធ្វើឡើងនៅទីទួលមានសុវត្ថិភាព នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុង៦សង្កាត់រួមមាន៖ សង្កាត់កាកាប២ មាន២ភូមិ ចំនួន៥០គ្រួសារ, សង្កាត់ចោមចៅ១ មាន៣ភូមិ ចំនួន៣៥គ្រួសារ, សង្កាត់ចោមចៅ២ ១៣ភូមិ ចំនួន៦២៩គ្រួសារ, សង្កាត់ចោមចៅ៣ មកពី១៣ភូមិ ចំនួន១៨៦គ្រួសារ, សង្កាត់ត្រពាំងក្រសាំង១៦ភូមិ ចំនួន៤២១គ្រួសារ, សង្កាត់សំរោងក្រោម មកពី៥ភូមិ ចំនួន៦១គ្រួសារ។

ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កស, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកបរិសុទ្ធអរុណា១កេស, ឃីត (សារុង,ក្រមា,ភួយ,មុង, អាវយឺត២)។ សូមជម្រាបថា អំឡុងទឹកជំនន់កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះដោយផ្ទាល់ និងចាត់មន្ត្រីស្នាក់ការកណ្តាល និងមន្ត្រីសាខាខេត្តកាកបាទក្រហមកម្ពុជា ចុះផ្ទាល់ដើម្បីជួបសួរសុខទុក្ខ និងផ្តល់អំណោយសម្រាលការលំបាកដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងរាជធានី-ខេត្តដែលរងគ្រោះ។

សូមជម្រាបថា អំឡុងទឹកជំនន់កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិកាចំនួន៥០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្តចំនួន៥ ក្នុងមួយសាខាទទួលបាន១០០លានរៀល គឺខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន និងរាជធានីភ្នំពេញ ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចាត់មន្ដ្រីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីចុះជួយធ្វើការបន្ថែមទៀតផងដែរ។

គួររម្លឹកថា គ្រប់ទីកន្លែងទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ មាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដស្វះស្វែង អញ្ជើញចុះដោយផ្ទាល់ រួមទាំងចាត់ចែងក្រុមការងារ ចុះជួយសម្រាលការលំបាកដល់ប្រជារាស្ដ្រគ្រប់រូប ដែលជួបបញ្ហាប្រឈម និងទទួលរងគ្រោះគ្រប់រូបភាព ដោយមិនទុកចោលនូវកូនចៅម្នាក់ណា ឱ្យក្ដៅ រងារ រងទុក្ខ ដោយមិនទទួលបានយកការចិត្ដដាក់នោះឡើយ គឺចូលរួមសុខ និងរួមទុក្ខជាមួយប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធដោយ៖​ Freshnews

Football news:

Jota has 8 goals in his last 8 games for Liverpool
Powerful cyber attack on Manchester United: hackers blackmail, and the state threatens a fine (up to 18 million) for leaking data about fans
We want to get to know you better - please complete this questionnaire and tell us what other sports media you read!
Pavel Zanozin: At Utkin and Maslachenko was a bit of a strained relationship. Vasya became the editor-in-chief of NTV-Plus, there was jealousy
Messi, de Jong and Busquets - in Barcelona's bid for the match against Osasuna
Klopp on Wijnaldum: I want him to stay. But nothing has been decided yet, everything is possible
I didn't see the greatness of Maradona at all. But I can't stop thinking about it