Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យបណ្តារាជធានី ខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ បានស្នើឱ្យអភិ បាលរាជធានី-ខេត្តតាមដានដោយយកចិត្តទុកដាក់និងដោះស្រាយបញ្ហាទឹកជំនន់ដែលកើតឡើងជាយថាហេតុបង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។

សម្តេចធិបតីបានថ្លែងជាសម្លេងនៅក្នុងបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ២០២៣ នេះថាដោយសារបញ្ហាទឹកជំនន់បានកើនឡើងនៅក្នុងប្រទេសរបស់យើងហើយប៉ះ ពាល់ទៅដល់បណ្ដាខេត្តមួយចំនួន ។ សម្ដេធិបតីប្រាប់ឱ្យអភិបាលរាជធានីខេត្ត ត្រូវតាមដាននិងដោះស្រាយឱ្យទាន់ពេលវេលាក្នុងករណីដែលមានបញ្ហាទឹកជំនន់ដែលប៉ះពាល់នៅ ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនជាពិសេសយកចិត្តទុកដាក់ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និងទ្រព្យសម្ប ត្តិរបស់ដែលរងការប៉ះពាល់។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថានៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមរៀបចំកម្លាំងមធ្យោបាយសម្ភារ​ដើម្បីធ្វើយ៉ាងណាសង្គ្រោះ​ប្រជាពលរដ្ឋក្នុងករណីដែលមានទឹកជំនន់​ប៉ះពាល់ ក្នុងតំបន់​តាមបណ្ដារាជធានី-ខេត្ត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីស្នើឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​តាមដានឱ្យបានជាប់លាប់សហការជាមួយគណៈ អភិបាលរាជធានី-ខេត្តក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍ សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្តមានតម្រូវការ ។ សម្តេចក៏បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេ ទក៏ត្រូវត្រៀមកម្លាំង មធ្យោបាយ ជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដូចគ្នា ។ សម្ដេចធិបតីក៏បានណែនាំឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមស្បៀ ង សម្ភារបរិក្ខា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងករណី​ដែលមានការស្នើសុំពីរាជធានី-ខេត្ត។ ​សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេ សាទត្រៀមស្រូវពូជ ​និង សម្ភារៈជ្សេងៗ ក្នុងករណីផលរងប៉ះពាល់ធំ ដែលឈានទៅដល់ការស្ដារឡើងវិញផលស្រូវ និងដំណាំរបស់កសិករផងដែរ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងចុងក្រោយថាសូមគិតគូរនិងត្រៀមលក្ខណៈឲ្យបានជាមុនក្នុងការត្រៀមដោះស្រាយបញ្ហាជាយថាហេតុដែលកើតមាននេះ។សូមឯកឧត្តមលោកជំទាវទទួលគោលការណ៍នេះហើយចាប់ផ្តើមអនុវត្តឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ៕

Post navigation