Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាមួយនឹងការកត់សម្គាល់ពីវឌ្ឍនភាព

Views: 7

ដោយៈសុផល/ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣បានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសមក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាវិមានព្រឹទ្ធសភា។

ក្នុងឱកាសនេះ នាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំបានសម្តែងនូវការ ស្វាគមន៍ដ៏កក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រីព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាពេលនេះ ពិតជាសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសនិងប្រជាជនទាំងពីរដែលមានស្រាប់និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេស ទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ចំណែកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រម្ពុជានាពេលនេះគឺដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ជាមួយគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរចំពោះបទពិសោធន៍ដ៏ល្អរបស់កម្ពុជាចំពោះការបើកទូលាយលើ ជំនឿសាសនានៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ទន្ទឹមគ្នានោះសម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ស្ញប់ស្ញែងរបស់ប្រជាជននិងប្រទេស ម៉ាឡេស៊ី។ សម្តេចមានជំនឿថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រនិងថ្នាក់ដឹកនាំម៉ាឡេស៊ី ម៉ាឡេស៊ីនឹងបន្តសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់សហគមន៍អាស៊ាន។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃទំនាក់ ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ រ៉ែនិងថាមពល អប់រំហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់រវាងឥស្សរជនគ្រប់លំដាប់ថ្នាក់និងគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយចំពោះទំហំវិនិយោគនិងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនល្អប្រសើរជាបន្តបន្ទាប់។ព្រឹទ្ធសភាសូមលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរពិនិត្យសក្តានុពលឱ្យអស់លទ្ធភាពក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។ ព្រឹទ្ធសភាបច្ចុប្បន្ន ក៏ដូចទៅអនាគតបន្តគាំទ្ររាល់គម្រោងសហប្រតិបត្តិការនិងយន្តការទ្វេភាគីនានាដែលបានធ្វើឡើងរវាងរដ្ឋាភិបាលទាំងពីរដើម្បីនាំមក នូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ សម្រាប់តំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពខាងជំនឿសាសនា។នាពេលបច្ចុប្បន្ននេះអ៊ិស្លាម សាសនា ជាសាសនាធំទី២ នៅកម្ពុជា។ មានសាសនិកអ៊ិស្លាមជាច្រើនរូបត្រូវបានផ្តល់តួនាទីនៅក្នុងជួរ រាជរដ្ឋាភិបាល ជាតំណាងរាស្ត្រនិងជាសមាជិក ព្រឹទ្ធសភា។ នៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម។

តាមរយៈលោកនាយករដ្ឋមន្រ្តីសម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពជូនលោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី។ព្រឹទ្ធសភា កម្ពុជាមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងការជំរុញការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរការជួយគាំទ្រគ្នា ទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា។ សម្តេចក៏បានអញ្ជើញប្រធានព្រឹទ្ធសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ៕សរន / N

Post navigation