Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូ បេសកកម្មសុឆន្ទៈនៃសភា ប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

Views: 5

ដោយៈសុផល / ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូ​បេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។

រូបថត ( សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម )

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ ចំពោះលោក Christophe-André Frassa និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ដោយចាត់ទុកថា ដំណើរទស្សនកិច្ច នាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិ​បត្តិការរវាងសភានិយាយភាសាបាំង (APF) ជាមួយសភាកម្ពុជា។

ក្នុងឱកាសនោះ លោក Christophe-André Frassa បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភា អំពីគោលបំណងនៃដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូ នាពេលនេះ ដើម្បីស្វែងយល់ អំពីការវិវឌ្ឍជាវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា ជាមួយប្រទេសប្រើភាសាបារាំង។

ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកថាៈ ចាប់តាំងពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជា អនុវត្តការបោះឆ្នោត យ៉ាងទៀងទាត់ តាមពេលវេលាកំណត់ ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយ ចំនួន១៧ ចូលរួម ហើយមានគណបក្សចំនួន ៩ បានទទួលអាសនៈ នៅថ្នាក់ឃុំ-សង្កាត់។ ការបោះឆ្នោត បានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ដែលទាំងអស់គ្នា ទទួលយកបាន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមគ្រប់ដំណាក់កាល មុនបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថាៈ សភាកម្ពុជា បានដើរតួនាទីដ៏សកម្ម ក្នុងវេទិកាសភានិយាយ ភាសាបារាំងនៅក្នុងតំបន់ និងសកលលោក។សហប្រតិបត្តិការល្អ​រវាងសភាកម្ពុជា និងហ្រ្វង់កូហ្វូនី បានប្រព្រឹត្តទៅដោយរលូន លើគ្រប់យន្តការទាំងអស់ នៃ​ APF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស ។ សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ​ផ្តល់សារៈសំខាន់ ធ្វើកិច្ចសហប្រតិបត្តិការ ដោយ បើកចំហរជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ ដែលចង់ឈ្វេងយល់ អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិ នៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបលោក Christophe-André Frassa ឱ្យជ្រាបថាៈ លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននឹងកំពុងដំណើរការ ដោយសេរី គ្មានការរើសអើង និងគ្មានការ​គំរាមកំហែង៕​ V / N

Post navigation