Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ៖ ពិភពលោក ត្រូវប្រកួតប្រជែង ក្នុងស្ថានភាពឈ្នះឈ្នះ

Views: 2

ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ពិភពលោក ត្រូវប្រកួតប្រជែង ក្នុងស្ថានភាពឈ្នះឈ្នះ មិនត្រូវប្រកួត ប្រជែង ដើម្បីឲ្យប្រទេសណាមួយ ដួលរំលំនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាចំនួន .៧០៥នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់និស្សិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួនម្នាក់ ដើម្បីភាពឈ្នះរបស់ខ្លួន តែមិនមែនបង្កើនសមត្ថភាព ដើម្បីទៅផ្តួល អ្នកណាម្នាក់នោះទេ

សម្តេចតេជោ បានថ្លែងថាៈ សម័យនេះ ជាសម័យប្រកួតប្រជែង នៃការលូតលាស់ទាំ ងអស់គ្នា។ ក្នុងនោះ ការធ្វើអាជីវកម្ម បើសិនជាចង់ឲ្យអាជីវកម្មយើងដាច់ កុំប្រឆាំង អាជីវកម្មអ្នកដទៃ បើលក់ចំណី ត្រូវធ្វើម៉េចឱ្យចំណីអាហាររបស់យើង ដែលយើង ផលិតហើយវាមានគុណភាព ឲ្យវាមានអនាម័យ ឲ្យវាទទួលទានឆ្ងាញ់ រួចតម្លៃឲ្យវា សមរម្យ អញ្ចឹងឃើញខាងនេះ កំពុងតែធ្វើអញ្ចឹង ឯម្ខាងទៀត ក៏ត្រូវតែរត់ប្រណាំងអំពី គុណភាពដូចគ្នា។ បញ្ហាថ្លៃ គឺមួយខាង ប៉ុន្តែបញ្ហាគុណភាព គឺជាចម្បង។

សម្តេច បានបន្តថាៈ រវាងខណ្ឌតំបន់យើងអត់ មានធ្វើវិច្ឆេទកម្ម ចំពោះការរីកចម្រើនរប ស់ប្រទេសណាមួយនោះទេគឺមិនអាចធ្វើទៅរួចទេ គឺគេជាប្រជាជាតិមួយ។ វាជាការ យល់ច្រឡំដែរ គិតថា ត្រូវធ្វើឲ្យវៀតណាមខ្សោយ ឬថៃខ្សោយ ទើបកម្ពុជាខ្លាំងនោះទេ។ ប្រសិនសេដ្ឋកិច្វវៀតណាម ខ្សោយ ឥទ្ធិពលនៃអតិផរណា នៅវៀតណាម នឹងជះឥទ្ធិពលមកលើកម្ពុជា។

សម្តេច បានបន្តថាៈ ទំហំពាណិជ្ជកម្មកម្ពុជា នាំទៅវៀតណាម មានតម្លៃជិត ពាន់ លានដុល្លារ ដូច្នេះបើវៀតណាម ចុះខ្សោយសេដ្ឋកិច្ចវៀតណាម នឹងជះឥទ្ធិពល មកលើកម្ពុជា ខណៈវៀតណាម ជិតប្រារព្ធខួបប្រជាជនគ្រប់ ១០០ លាននាក់ នៅពេលខាងមុខ។

សម្តេច បានបន្តថាៈ អ្នកខ្លះ បន់ឲ្យចិនចុះខ្សោយ។ តើអាចទៅរួចទេ ការដែលធ្វើឲ្យ ចិនចុះខ្សោយ គឺវាមិនអាចទៅរួចទេ។ ចិនក៏ជាប្រជាជាតិមួយ ដែលមានប្រជាជនច្រើន ជាងគេលើកពិភពលោក។ តើអ្នកណា អាចទៅរារាំងការរីកលូតលាស់របស់ចិនបាន។

សម្តេចតេជោ បានបន្តថាៈ យើងត្រូវប្រកួតប្រជែង ក្នុងស្ថានភាពឈ្នះឈ្នះ មិនត្រូវប្រ កួតប្រជែង ដើម្បីឲ្យប្រទេសណាមួយ ដួលរំលំនោះទេ /V-PC

Post navigation