Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ពន្យល់ពីឋានានុក្រមរបស់កងទ័ព ឲ្យក្រុមអ្នកវិភាគ ដែលជាបណ្ឌិត ខ្វះការចេះដឹងស្តាប់

Views: 6

ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ពីឋានានុក្រមរបស់កងទ័ព ទៅកាន់ក្រុមអ្នកវិភាគ ដែលសម្តេចហៅថា ជាបណ្ឌិតខ្វះការចេះដឹង

សម្តេចតេជោ ហ៊ុន សែន ធ្វើការពន្យល់ បន្ទាប់ពីមានអ្នកវិភាគពាក់ព័ន្ធនឹងការលើកឡើង នានា បន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ជានាយឧត្ដមសេនីយ៍

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ «អស់លោក ខ្វះការចេះដឹង នៅកន្លែងណា ឋានានុក្រមរបស់កងទ័ព អគ្គបញ្ជាការរងទាំងអស់ ត្រូវឡើងផ្កាយ ទាំងអស់ ហ៊ុន ម៉ាណែត ត្រូវឡើងផ្កាយ តាំងពីឆ្នាំ២០១៨ ក្រោយពេលដែលឯកឧត្ដម ប៉ុល សារឿនមកជាទេសរដ្ឋមន្ត្រី ហើយ មាសសុភា មកជាទេសរដ្ឋមន្ត្រី យើងដូរអគ្គបញ្ជាការផង ដោយ វង្ស ពិសេន មេទ័ពជើកគោក ដូរដោយហ៊ុន ម៉ាណែត»

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលណោះ លោក ហ៊ុន ម៉ាណែត មិនព្រមឡើងផ្កាយ នោះឡើយ ខណៈនាពេលបច្ចុប្បន្ននេះអគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ សុទ្ធតែពាក់ផ្កាយ ទាំងអស់

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ បានត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់ឧត្ដមសេនីយ៍ ឯកហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហានថ្នាក់ឧត្ដម សេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕/V-PC

Post navigation